ទឹកស្ទឹង​សង្កែ​ឆក់យក​ជីវិត​ក្មេង​២​នាក់ ខណៈ​ពីរ​នាក់​ទៀត​សង្គ្រោះបន្ទាន់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 September, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​ខេត្តបាត់ដំបង​៖​ហេតុការណ៍​ដ៏​សង្វេគ និង​រន្ធត់​មួយ​កើតឡើង​កាល​វេលា​ម៉ោង​១៦ និង​២០​នាទី​រសៀល​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងត្បូង​ស្ពានថ្ម​ថ្មី​(​ផ្លូវជាតិ​លេខ​៥) ស្ទឹង​សង្កែ ក្រុមទី ១២ ភូមិ ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង គ្រា​ដែល​កុមារា​កុមារី​២​នាក់​ស្លាប់ និង​២​នាក់​ទៀត​សង្គ្រោះបន្ទាន់​ដោយសារ​លង់​ទឹកស្ទឹង​សង្កែ​។
​ក្មេងប្រុស​ស្រី​លង់ទឹក​ស្លាប់មាន​៖​ទី​១-​កុមា​រស​ឈ្មោះ វ៉ាន់ ចាន់​ហៃ អាយុ​១០​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ ១២៩ ក្រុមទី​៦ ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ រស់នៅ​ជាមួយ​ជីដូន​ឈ្មោះ លឿ​ត លន់ អាយុ ៧១​ឆ្នាំ ។ ទី​២-​កុមារី​ឈ្មោះ វឿ​ត ណា​រី អាយុ​១៣​ឆ្នាំ មាន​ទីលំនៅ ក្រុមទី​៦ ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ​ក្រុង បាត់ដំបង ឱ​ពុក​ឈ្មោះ រ៉ា​ន់ រឿ​ត អាយុ ៣៩​ឆ្នាំ​។​
​ដោយឡែក ជនរងគ្រោះ​២​នាក់​ទៀត ដែល​សង្គ្រោះ​ទាន់ពេល​មិន​ស្គាល់​អត្តសញ្ញាណ​ទេ៕

unnamed (2)unnamed (3)unnamed (4)