មេទ័ពអះអាងថា នៅថ្ងៃនេះ​កងទ័ព​ជើង​ទើ​ក​នឹង​បន្ត​ហ្វឹកហ្វឺន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 September, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​អ្នកនាំពាក្យ​ក្រសួងការពារជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ បាន​ថ្លែង​បញ្ជាក់​កាលពី​ព្រឹក​មិញ​នេះ​ថា កងទ័ពជើងទឹក នឹង​បន្ត​ហ្វឹកហ្វឺន នៅក្នុង​ការ​ទប់​ទល់នឹង​គ្រោះមហន្តរាយ​ផ្សេងៗ នៅតាម​ដង​ទន្លេសាប ទន្លេបាសាក់ នៅថ្ងៃនេះ ដោយ​លោក​បន្ថែមថា ការហ្វឹកហ្វឺន​នេះ មាន​នាវា ចំនួន​៨​គ្រឿង អូ​ប​រ័ ២២​គ្រឿង ចូលរួម ។​
​ចំណែក​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ការហោះហើរ​ឧទ្ធម្ភាគចក្រ និង​ហ្វឹកហ្វឺន​បើកកាណូត​របស់​កងក​ម្លាំ​ង កាលពី​ម្សិលមិញ​នេះ មិនបាន​ប៉ះពាល់​ដល់​ការបោះឆ្នោត​ទេ ហើយ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត នៅ​ព្រឹក​ថ្ងៃនេះ​ដំណើរ​ល្អជា​ធម្មតា ។​
​គួរ​បញ្ជាក់ថា កាលពី​ម្សិលមិញ​គេ​ឃើញ​មាន​ឧ​ទ្ធ​ម្ភា​ចក្រ​ជិត​១០​គ្រឿង បាន​ហោះ​ឆ្វែល​ចុះ​ឆ្វែល​ឡើង​ម្តុំ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​កង​ម៉ា​រី​ន​ជើង​ទឹក​មួយចំនួន​ក៏បាន​បើក​ចុះឡើង​តាម​ដង​ទន្លេបាសាក់​ផងដែរ ។ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​យោធា​អះអាងថា ជាការ​ហ្វិ​ក​ហាត់​ប៉ុណ្ណោះ ខណដែល​មេបក្ស​ប្រឆាំង​បាន​ហៅ​សកម្មភាព​ទាំងនោះ​ជាការ​គំរាម ឬ ត្រៀមកម្លាំង​ចាប់ខ្លួន​លោក កឹម សុខា ទៅវិញ ៕

IMG_2533