ឃាត់ខ្លួន​ជនសង្ស័យ និង​ម៉ា​ទឹកកក​២​ថង់​ទម្ងន់​២០៥,៦៥​ក្រាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 September, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​លោក​វរសេនីយ៍ត្រី ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បានអោយដឹងថា កម្លាំង​ការិយាល័យ​ជំនាញ​សហការ​ជាមួយ​ក្រុម​អន្តរាគមន៍​ប្រឆាំង​បទល្មើស​នៃ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដល​ហូត​ថ្នាំញៀន​០២​ថង់ ទម្ងន់​២០៥,៦៥​ក្រាម ទូរស័ព្ទ​២​គ្រឿង និង​កាបូបស្ពាយ​ចំនួន​១​ផងដែរ​។​
​លោក​វរសេនីយ៍ត្រី​បន្តថា បន្ទាប់ពី​កំណត់​មុខសញ្ញា​ច្បាស់លាស់​ហើយ​នៅ​ម៉ោង​០១ និង​៣០​នាទី​រំលងអធ្រាត្រ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ហ្គា​រ៉ា​ស​សាំង​ក្បែ​រង្វង់​មូល​លោកតា​ដំបងក្រញូង​ក្នុងភូមិ​រំចេក​៤ សង្កាត់​រត​នះ ក្រុង​ និង​ខេត្តបាត់ដំបង កម្លាំង​ជំនាញ​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ស្វាយ ពៅ​វេហា ហៅ​សីហា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​លំនៅដ្ឋាន​ភូមិ​ស្តុក ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ​។​
​លោក​បន្តថា ប្រតិបត្តិ​ការបង្ក្រាប​នេះ​ធ្វើ​ឡើងជា​ករណី​ជាក់ស្តែង​ពីបទ​រក្សាទុក ដឹកជញ្ជូន ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។ លោក​បញ្ជាក់ថា វត្ថុតាង​ដែល​សមត្ថកិច្ច​រឹបអូស​បាន​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ហៅ​ម៉ា​ទឹកកក​ចំនួន​០២​ថង់ ទម្ងន់​២០៥,៦៥​ក្រាម ទូរស័ព្ទ​២​គ្រឿង និង​កាបូបស្ពាយ​ចំនួន​១​ផងដែរ​។ ជនសង្ស័យ និង​វត្ថុតាង​កម្លាំង​ការិយាល័យ​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​៕

unnamed (2)

unnamedunnamed (1)