ឃាតករ​លាក់​មុខ​ដ៏​ឃោរឃៅ​សល់​ពីរ​សម័យ​សង្គ្រាម​សម្លាប់​មនុស្ស​ទៀតហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 September, 2016 ក+ ក-

​ដោយ​៖​ប៉ែន​សុផល​
​បាត់ដំបង​៖​បុរស​អ្នកចំការ​ម្នាក់​ពេល​កំពុង​ភ្ជួរ​ដី​ដាំ​ដំណាំ​លើដី​ទីវាល​ចាស់​របស់ខ្លួន​បាន​ប៉ះ​ចាំ​គ្រាប់មីន​ប្រភេទ​ធ្ងន់​ផ្ទុះ​បណ្តាលអោយ​ត្រាក់ទ័រ​រង​ការខូចខាត​យ៉ាងដំណំ និង​បានធ្វើអោយ​បុរស​ម្នាក់​ជា​ម្ចាស់​កម្មសិទ្ធិ​រងរបួស​ធ្ងន់​ធ្ង​រ ហើយ​ស្លាប់​នៅតាម​ផ្លូវ​ខណៈ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្នុងស្រុក​។​
​ប្រជាពលរដ្ឋ​បានអោយដឹងថា គ្រោះថ្នាក់​នេះ​កើតឡើង​នៅវេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​ប៊ួ​រុន ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់​ដំ​ង​។ ប្រភព​បញ្ជាក់ថា ជនរងគ្រោះ​ឈ្មោះ ជិន កំ​សាន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មានមុខ​របរ​ធ្វើ​ចំការ​ស្នាក់នៅ​ភូមិ ឃុំ​កន្លែងកើតហេតុ​បាន​ផ្ទុះ​មីន​ប្រភេទ​ធ្ងន់​ហៅ​មីនតោន​ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម គ្រា​ដែល​ភ្ជួរ​ដី​ក្នុង​តំបន់​សម​ភូមិ​ក្តៅ​កាលពី​អតីតកាល​៕

14159716_1758177281087501_708662231_n14182622_1758177334420829_471667490_n14169623_1758177397754156_225139450_n14194365_1758177391087490_364834264_n