ទ័ពអាកាស​ចិន​កំពុងអភិវឌ្ឍន៍​យន្តហោះ​ទម្លាក់​គ្រាប់​ប្រភេទ​ថ្មី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 September, 2016 ក+ ក-

ប៉េកាំង​៖​អគ្គមេបញ្ជាការ​កងទ័ព​អាកាស​ចិន​លោក Ma Xiaotian បាន​និយាយថា កងទ័ពអាកាស​ចិន កំពុងតែធ្វើការ​អភិវឌ្ឍ​ន៍​យន្តហោះ​ចម្បាំង​ទម្លាក់​គ្រាប់បែក ប្រភេទ​ថ្មី long-rang bomber ដើម្បី​បង្កើន​សមត្ថភាព​ការពារជាតិ និង​ម​ហិ​ច្ឆិ​តា​ដែល​ខ្លួន​ចង់​ធ្វើ​ឲ្យ​យោធា​មាន​ភាពទំនើប​ប្រកបដោយ​ប្រសិទ្ធភាព​។
​ថ្លែង​ក្នុង​ពិធី​បើកសម្ពោធ​មួយ​នៅក្នុង​មូលដ្ឋាន​ទ័ពអាកាស​ចិន​លោក Ma Xiaotian បាន​បញ្ជាក់ថា ប្រទេស​ចិន​បាន​ត្រៀមខ្លួន​ជានិច្ច នៅក្នុង​ការអភិវឌ្ឍ សមត្ថភាព របស់ខ្លួន ដើម្បី​ធ្វើការ​វាយប្រហារ​នៅតាម​ទីតាំង​នានា ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​ប្រទេស​នេះ ហើយ​ការអភិវឌ្ឍ​នានា នឹង​ចេះតែ​បន្តទៅ​មុខជា​ដរាប​។ នៅពេលនេះ​យើង​កំពុងតែ ធ្វើការ​អភិវឌ្ឍ យន្តហោះ​ទម្លាក់​គ្រាប់បែក ចម្ងាយ​ឆ្ងាយ​ប្រភេទ​ថ្មី long-rang bomber ដែល​អ្នកនឹង​ឃើញ​វា​នៅ​ថ្ងៃ​អនាគត​៕ (​ប្រភព​ទីភ្នាក់ងារ​សារព័ត៌​ចិន​ស៊ិន​ហួ​)

b1busbomber