នាយក​រដ្ឋ​ន្ត្រី ហ៊ុន សែន ព្រមាន​លោក កឹម សុខា កុំ​ឲ្យ​និយាយ​ផ្តេសផ្តាស​ក្រៅ​ក្របខណ្ឌ​ស​ភា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 December, 2014 ក+ ក-

​ភ្នំពេញ​: ការនិយាយ​រិះគន់​លើ​រដ្ឋាភិបាល​របស់លោក កឹម សុខា មួយរយៈ​ចុង​ក្រោយ នេះ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន ចាត់ទុកថា ជាការ​និយាយ​ផ្តេសផ្តាស់​នៅក្រៅ​ក្របខណ្ឌ​រដ្ឋសភា​។​

​ការលើកឡើង​ជាថ្មី​ដោយ​ព្រមាន​ទៅកាន់​លោក កឹម សុខា អនុប្រធាន​ទី​១​រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នេះ​បាន​ធ្វើឡើង​នាឱកាស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​ជា​អធិបតីភាព​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា​នៅ​ព្រឹក​ថ្ងៃទី​៤​ធ្នូ នេះ​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា ” ប៉ុន្មាន​ថ្ងៃនេះ ខ្ញុំ​បានឮ​ដែល​ទៅ​ស្រែក​ពី​កន្លែង​ណា​នោះមក​។ ស្រែក​ចុះ តែ​ស្រែក​ខុស​របៀប​ប្រយ័ត្ន​អា​សំឡេង​ភាគច្រើន​គេ​បុក​ទម្លាក់ “​។

​លោក​បន្តថា ” គេ​ឱ្យធ្វើជា​អនុប្រធាន​សភា ឬ​ប្រធានសភា គឺ​កុំ​ភ្លេច​តួនាទី​របស់ខ្លួន ព្រោះ​ប្រធានសភា ឬ​អនុ​ប្រធានសភា​នោះ ជា​អ្នកសម្របសម្រួល រវាង​បណ្តា​អ្នកតំណាងរាស្ត្រ គឺ​មិនមែន​ឱ្យ​អ្នកឯង​ដើរ​តែ​ជេរ​គេ​នោះទេ ហើយ​បើ​ចង់​ផ្តល់យោបល់​ទៅលើ​បញ្ហា​អ្វី គឺ​តាមរយៈ​ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ​នោះមក ហើយ​ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ យកមក​ជជែក​ជាមួយ​នាយករដ្ឋមន្ត្រី ឬ​ជាមួយ​ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​មក​។ និយាយ​បែបនេះ​គឺ​មិន​មែនបិទ​សិទ្ធិ​នោះទេ ក៏ប៉ុន្តែ​យើង​ក៏ត្រូវ​មើល​ដែរ ព្រោះ​និយាយ​គ្នា​ថា​សន្ទនា តែ​ពិតប្រាកដ គឺ​ជេរ​ទៅតាម​របៀប​អ្វី​ផ្សេង គេ​ឲ្យ​និយាយ​នៅក្នុង​សភា ម្តេច​មិន​និយាយ បើ​មិនបាន​ជេរ​គេ​រន្ទះបាញ់​ឬអី ក្នុងពេលដែល​មេៗ កំពុង​ប្រកាន់​នូវ​វប្បធម៌​សន្ទនា​” ។ ​

លោក​ប្រមុខ​រាជរដ្ឋាភិបាល​បាន​បន្តថា ” តាម​ធម្មតា ច​រិ​កម​នុស្ស វា​មិន​ដូចគ្នា​ទេ មនុស្ស​ខ្លះ ចូលចិត្ត​ការសន្ទនា ការសម្របសម្រួល តែ​អ្នកខ្លះ​ចូលចិត្ត​បង្កជម្លោះ ” ៕ ម គ​