បុរស​ម្នាក​ជា​អនិកជន ត្រូវ​មិត្តភក្តិ​ចាក់​សម្លាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 September, 2016 ក+ ក-

​ដោយ​៖​ប៉ែន​សុផល​
​បាត់ដំបង​៖​នៅវេលា​ម៉ោង​១២ និង​៣០​នាទី​នា​រំលង​អ​ធ្រា្ត​ត​ថ្ងៃទី​៤ កញ្ញា ២០១៦​នៅត្រង់ចំណុច​ហាង​ហែរ​ប៊ី​ដ្រា​ហ្គ​ន​ក្រុមទី​៤​ភូមិ​រំចេក​៤​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​មាន​អំពើ​ឃាតកម្ម​មួយ​កើតឡើង​ដែល​បង្កដោយ​ជនសង្ស័យ​ឈ្មោះ វង ភេទ​ប្រុស អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ខាងត្បូង​ស្នងការ​ខេត្ត ក្រុមទី​១០​ភូមិ​រំចេក​៤ សង្កាត់​រត​នះ ក្រុង​បាត់ដំបង បាន​យក​កាំបិត​ចាក់ទៅលើ​
​ជនរងគ្រោះ​ឈ្មោះ សេក សាវឿន​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​ជា​អនិកជន​ខ្មែរ​អាមេរិក​មុខ​
​របរ សាក់​រូប (​ជនរងគ្រោះ​រូបនេះ​បានមក​រស់នៅ​ស្រុក​ខ្មែរ​រយះពេល​៤​ឆ្នាំ​)​បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​កំពង់ក្របី​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង ។
​ជនរងគ្រោះ​ត្រូវបាន​ជនសង្ស័យ​ខាងលើ យក​កាំបិត​ចាក់​ត្រូវ​ខ្លួន​ជនរងគ្រោះ​ចំនួន​បួន​កាំបិត​ហើយ​ដឹកយក​ទៅ​ស​ង្រោះ​ជីវិត​នៅ​មន្ទីរ​សុវណ្ណ​តែ​ដោយ​សភាព​របួស​ធ្ងន់ធ្ង​រ​ពេក​ត្រូវបាន​ស្លាប់ ។​
​ក្នុង​ហេតុការណ៍​នេះ​ឯកឧត្តម​ស្នងការ​បាន​កំពុង​ដាក់​ការស៊ើបអង្កេត​នូវ​មុខសញ្ញា​ជន​ពាក់ព័ន្ធ​ម្នាក់ទៀត​កំណត់​បាន​នឹងដាក់​ការឃ្លាំមើល​តាម​បេន​រថយន្ត​នឹង​ផ្ទះ​ជនសង្ស័យ​ដើម្បី​កំណត់​មុខសញ្ញា​និង​ចាប់​ជន​
​ដៃដល់​រូប​នោះមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់ ៕

unnamed