ព្រឹក​នេះ​បើកសវនាការ​សំណុំរឿង​លោក អ៊ុំ សំអាន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 September, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​សំណុំរឿង​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា​នេះ ខណៈដែល​សវនាការ​នេះ​ដឹកនាំ​ដោយ​លោក ហេង សុខ​ណា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ និង លោក គុជ គឹម​ឡុង ជា​តំណាង​អយ្យការ​។​
​គួ​រម្លឹកថា លោក អ៊ុ សំអាន ជាប់ចោទ​ពីបទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ដែល​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង បទ​ញុះញង់​ឲ្យ​មានការ​រើសអើង ពាក់ព័ន្ធ​ផែនទី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម ។ បទល្មើស​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍ កំណត់​ការផ្តន្ទាទោស​ពី​៦​ខែ ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល​ទៅ​៤​លាន​រៀល​។ ចំណែក​បទល្មើស​ញុះញង់​ឲ្យ​មានការ​រើសអើង កំណត់​ការផ្តន្ទាទោស​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល ទៅ​៦​លាន​រៀល​៕

fn-2016-08-10-10-30-15-0