សមត្ថកិច្ច​បិទផ្លូវ​ជាតិ​លេខ​២​ និង​ផ្លូវ​មួយចំនួនទៀត​នៅ​រាជធានី​ភ្នំពេញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 September, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​នេះ​ចរាចរ​មានការ​កកស្ទះ​យ៉ាងខ្លាំង ក្នុងពេលដែល​សមត្ថកិច្ច​រាជធានី​ភ្នំពេញ បាន​បិទ​ដាក់​បា​រ៉ា​ស់បិទ​ផ្លូវជាតិ​លេខ​២ និង​ផ្លូវ​មួយចំនួនទៀត​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​រារាំង​មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដង្ហែរ​ញត្តិ​ទៅ​ដាក់​នៅ តាម​បណ្ដា​ស្ថានទូត ប្រទេស​ជា​ម្ចាស់​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ។​
​គណបក្ស​សង្គ្រោះ​ជាតិ នៅ ថ្ងៃទី​៥ ខែកញ្ញា​នេះ គ្រោង​នឹង​ដង្ហែ​ព្រមទាំង​ដាក់​ញ​ត្ដិ​ទៅកាន់​ប្រទេស​ជា​ម្ចាស់​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ប្រាប់​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ដំណើរការ​បោះឆ្នោត​ជាដើម ។ ក្រុមតំណាងរាស្ត្រ និង​អ្នកគាំទ្រ​គណបក្ស​បាន​ជួបជុំគ្នា​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​អំឡុង​ម៉ោង​១០ និង​៣០​នាទី​ក្រុម​សមាជិកសភា​គណបក្ស​ស​ង្គ្រោះ​ជាតិ នឹង​យក​ញ​ត្ដិ​ទៅ​ដាក់​នៅតាម​ស្ថានទូត​នានា ៕

217215