ស្រវឹង​បើករថយន្ត​ធ្លាក់ចូល​ប្រឡាយ​បណ្តាល​ឲ្យ​ស្លាប់​ទាំង​៣​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 September, 2016 ក+ ក-

ខេត្តបន្ទាយមានជ័យ​៖​បុរស​៣​នាក់​បាន​ស្លាប់​ភ្លាមៗ គ្រា​ដែល​ផឹកស្រា​ស្រវឹង​ដឹក​មិត្តភក្តិ​ពី​ផ្ទះ គោលបំណង​ទៅ​ផឹក​បន្តបាន​បើករថយន្ត​ធ្លាក់ចូល​ប្រឡាយទឹក​បណ្តាល​ឲ្យ​អ្នកជិះ​នៅក្នុង​រថយន្ត​៣​នាក់​សុទ្ធតែ​ប្រុសៗ​ឈ្លក់ទឹក​ស្លាប់​នៅវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងត្បូង​សួន​ស្ព័​រ​ប្រហែល​១០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​
​លោក​អនុសេនីយ៍ឯក ភឿ​ក ព្រហ្ម មេបញ្ជាការ​ស្ដីទី​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​នោះ មាន​រថយន្ត​ម៉ាក​កា​មេ​រី​ឆ្លាម​១​គ្រឿង​ពណ៍​ឆ្លូញ​ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 2A4805 បាន​បើក​ក្នុង​ល្បឿន​លឿន​ក្នុងស្ថានភាព​ស្រវឹង​ខ្លាំង​លុះ​បើក​មកដល់​ចំណុចកើតហេតុ​រថយន្ត​កាមរី​នោះបាន​ឡើង​វ៉ា​រថយន្ត​ខាងមុខ​បើក​ពី​ជើង​ទៅ​ត្បូង​ពេលនោះ​រថយន្ត​កាមរី​នោះ​រេ​ចង្កូត​បណ្តាល​ឲ្យ​ក្រឡាប់​ធ្លាក់ចូល​ប្រឡាយទឹក​មនុស្ស​៣​នាក់​ស្លាប់​ទាំងអស់​ដោយ​ឈ្លក់​និង​ទឹក​ប្រឡាយ​។​
​លោក ភឿ​ក ព្រហ្ម បាន​ឲ្យ​ដឹង​បន្តទៀតថា​ជនរងគ្រោះ​១​មានឈ្មោះ ហ៊ុយ ឡា​សាំង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​សាលា​ដែង ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ អ្នកបើកបរ​ស្លាប់​។​២/​មានឈ្មោះ សេន តុលា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​អ្នករួមដំណើរ​រស់នៅ​ភូមិ​ព្រែកជីក ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី​ខេត្ត បន្ទាយមានជ័យ​ស្លាប់​៣/​មានឈ្មោះ សុ ជាតិ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​ស្លាប់​។ នាក់​ទាំង​៣​នេះ​ជា​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​ឬ​ស្សី​ក្រោក ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​។​
​លោក ភឿ​ក ព្រហ្ម បានបញ្ជាក់​ទៀតថា​ក្រោយពី​កើតហេតុ​រួច​ស​មិ​ត្ថ​កិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​បាន​សហការគ្នាជាមួយ​ប្រជាព​លត​ដ្ឋ​នៅ​ទីនោះ​ចុះ​វាយ​កញ្ចក់​រថយន្ត​ដើម្បី​យក​សព​ចេញពី​រថយន្ត​ចំ​ណែ​រថយន្ត​ត្រូវបាន​ស​មិ​ត្ថ​កិច្ច​អូស​ឡើងលើ​គោក​យកទៅ​រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្ត រងចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។​ចំណែក​សព​ត្រូវ​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រៀងៗ​ខ្លួន​អស់ហើយ​៕

unnamed-7unnamed-33