កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​៣​គ្រាប់ ខណៈ​មេដឹកនាំ​ពិភពលោក​កំពុង​ប្រជុំ G20
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 September, 2016 ក+ ក-

​សេ​អ៊ូ​ល​៖​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ចំនួន​៣​គ្រាប់​អំឡុងពេល ដែល​មេដឹកនាំ​ពិភពលោក​នានា​កំពុង​ចូលរួម​កិច្ចប្រជុំ G20 នៅ​ទីក្រុង​ហាង​ចូ​វ ភាគ​ខាងកើត​ប្រទេស​ចិន​។ នេះ​បើ​យោង​សារព័ត៌មាន​យ៉ុ​ន​ហាប់ របស់​កូរ៉េខាងត្បូង បានចេញ​ផ្សាយ​នៅមុននេះ​បន្តិច​។​
​គួរ​បញ្ជាក់ថា មេដឹកនាំ​ពិភពលោក​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ G20 មានដូចជា អាមេរិក ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី បារាំង អង់គ្លេស និង​ចិន ជាដើម​៕

hour-01014