CNRP យក​ញា​ត្តិ​ទៅ​ដាក់​ស្ថានទូត​ចំនួន​៤​រួចហើយ​ព្រឹក​នេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 September, 2016 ក+ ក-

​រាជធានី​ភ្នំពេញ៖បើទោះជា​ស្ថានទូត​មួយចំនួន​មិនបាន​បញ្ជូន​ឲ្យ​មន្ត្រី​មក​ទទួល​ញា​ត្តិ​របស់​អ្នកតំណាងរាស្ត្រ CNRP ប៉ុន្តែ​រហូតមកដល់​ម៉ោង ១១ និង​០០​នាទី​នេះ ញា​ត្តិ​របស់ CNRP ត្រូវបាន​បញ្ជូន​ទៅដល់​ស្ថានទូត​ចំនួន​៥​រួចហើយ រួមមាន ស្ថានទូត​អូស្ត្រាលី បារាំង អង់គ្លេស និង​អាមេរិក​ជាដើម​។​
សូមជម្រាបថា ចាប់ពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា​នេះ តំណាងរាស្ត្រ CNRP ដឹកនាំ​ដោយ​លោកស្រី មួ សុខ​ហួរ និង​លោក ហូរ វ៉ាន់ បាន​នាំយក​ញា​ត្តិ​ទៅ​ដាក់​នៅតាម​ស្ថានទូត បើទោះបីជា​សមត្ថកិច្ច​បា​ន​ដាក់​បារាស់​រារាំង​ផ្លូវ​យ៉ាងណាក៏ដោយ​៕

fn-2016-09-05-10-32-42-0