បុរស​ម្នាក់​ដក​កាំភ្លើង​គំរាម​ប្រជាពលរដ្ឋ​ដើម្បី​រត់គេចខ្លួន​ ក្រោយ​បង្ក​គ្រោះថ្នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 September, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១២ និង​២០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៦ នៅតាម​បណ្តោយ​ផ្លូវ​៣៦០ កែង​ផ្លូវ​៥១ ក្នុង​សង្កាត់​បឹង​កេង​ទី​១ ខណ្ឌចំការមន​ភ្នំពេញ ដោយ រថយន្ត​២​គ្រឿង​បើក​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​២​នាក់ បាន​ផ្លោង​ចេញពីរ​ក្នុង​ថ​យន្ត​រងរបួស​ធ្ងន់ធ្ង​រ ។​
​សមត្ថកិច្ច​ឲ្យ​ដឹងថា នៅមុន​កើតហេតុ​គេ​បានឃើញ​រថយន្ត BMW មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2Y-0089 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​យ៉ាង​លឿន តាម​បណ្តោយ​ផ្លូវ​៣៦០ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ។ លុះ​មកដល់​ចំណុចកើតហេតុ ក៏មាន​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក Corolla បានមក​ដល់​ដែរ ធ្វើ​ឲ្យ​រថយន្ត​ទាំង​២​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង ដែល​ធ្វើ​ឲ្យ​បុរស​ម្នាក់​រួមជាមួយ​នារី​ម្នាក់​ជិះ​នៅក្នុង​រថយន្ត Corolla ហោះ​ផ្លោង​ចេញពី​រថយន្ត​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ។​
​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ គឺ​ភ្លាមៗ បន្ទាប់ពី​គ្រោះថ្នាក់​នោះ​ពួកគាត់​បាននាំគ្នា​រត់​ដេញចាប់​ម្ចាស់​រថយន្ត BMW ដែលជា​អ្នកបង្ក ប៉ុន្តែ​តែ​ដេញចាប់​ស្រាប់តែ​បុរស​ជា​ម្ចាស់​រថយន្ត BMW រូបនោះ​បាន​ដក​កាំភ្លើងខ្លី​ហើយ ភ្ច​ង់​គំរាម​រក​បាញ់​ឃើញ ដូច្នេះ​អ្នក​ដែល​រត់​ដេញ​ក៏​នាំគ្នា​ដកថយ​វិញ​ធ្វើ​ឲ្យ​ម្ចាស់​រថយន្ត BMW ក៏មាន​ឱកាស​រត់គេច​ខ្លួន​បាត់៕

fn-2016-09-06-01-37-07-7fn-2016-09-06-01-37-07-8fn-2016-09-06-01-37-07-6