អ្នកនេសាទឆក់ត្រីម្នាក់ភ្លាត់ស្នៀតឆ្លងចរន្តឆក់ខ្លួនឯងស្លាប់
ខេត្តបាត់ដំបង៖បុរសអ្នកនេសសាទម្នាក់បានស្លាប់នៅនឹងកន្លែង ខណៈប្រើប្រាស់ឧបករណ៍ឆក់ត្រីនៅក្នុងអាងកំពីងពួយដោយមិនប្រយ័ត្នជាហេតុឆ្លងចរន្តបណ្តាលឲ្យឆក់ ដែលហេតុការណ៍នេះកើតឡើងវេលាម៉ោងជាង១១ និង០០ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ក្នុងអាងកំពីពួយចំណុចជីរក់ ភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
បើប្រជានេសាទម្នាក់បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ហាក់ ហ៊ាង ភេទប្រុស អាយុ៥៣ឆ្នាំរស់នៅកន្លែងកើតហេតុខាងលើ នៅក្នុងភូមិសាស្ត្រចំណុចជីរក់នេះប្រជាពលរដ្ឋជាច្រើនបានរិះគន់ជាខ្លាំងទៅលើសមត្ថកិច្ចពិសេសមន្ត្រីជំនាញដែលមិនមានការហាមឃាត់បណ្តោយអោយប្រជានេសាទឆក់ត្រីជាអំពើខុសច្បាប់យ៉ាងពពាក់ពពួន៕