តួ​ក​គី​បណ្តេញ​ក្រុម​ ISIS ចេញ​អស់ពី​តំបន់​ព្រំដែន​ជាមួយ​ស៊ី​រី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 September, 2016 ក+ ក-

អង់កា​រ៉ា​៖​នាយក​រដ្ឋ​ម​ន្រី​តួ​ក​គី លោក Binali Yildirim បានប្រកាសថា​តំបន់​ព្រំដែន រវាង​តួ​ក​គី និង ស៊ី​រី​មាន​សុវត្ថិភាព​ទាំងស្រុង​ហើយ បន្ទាប់ពី​កងកម្លាំង​តួ​ក​គី និង ក្រុម​ឧទ្ទាម​ស៊ី​រី គាំទ្រ​ដោយ​ទីក្រុង​អង់កា​រ៉ា បាន​វាយ​បណ្ដេញ​ក្រុម ISIS ចេញពី​ទីតាំង​ឈរជើង​ចុងក្រោយ​ជា ច្រើន ដែល​ក្រុម​មួយ​នេះ ធ្លាប់​គ្រប់គ្រង​កន្លងមក​នោះ ។​
​លោក Binali Yildirim បាន​អះអាង​ដូច្នេះ​ក្នុង​សុន្ទរកថា មួយ​តាម​កញ្ចក់​ទូរទស្សន៍​រដ្ឋ​។ ដោយឡែក អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី ក៏បាន​ទទួលស្គាល់​ផងដែរ​ចំពោះ​ការអះអាង​នេះ ដោយ​បញ្ជាក់ថា តាមរយៈ​ការបាត់បង់​ទីតាំង​ឈរជើង​ទាំងនេះ នឹងធ្វើ​ឱ្យ​ក្រុម​រដ្ឋ​អ៊ីស្លាម ISIS លែងមាន ទំនាក់ទំនង​ជាមួយនឹង​ពិភព​ក្រៅ​បន្តទៀត៕

1449729620749