ដោយ៖ប៉ែន សុផល
បាត់ដំបង៖ក្រុមបង្ការបង្ក្រាបនៃស្នងការនគរបាលខេត្តបាត់ដំបងនៅម៉ោងជាង១០ និង០០ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នេះបានកំណត់មុខសញ្ញាជនសង្ស័យកាច់សោម៉ូតូសកម្មឆ្លងដែន និងឈានដល់ការឃាត់ខ្លួនបានម្នាក់ បន្ទាប់ពីប្រុងជើងការកាច់សោម៉ូតូនៅមណ្ឌលគាំពារមាតា និងទារកខេត្តបាត់ដំបង។
សមត្ថកិច្ចបានបង្ហើបថា មុនពេលកើតហេតុមានស្ត្រីម្នាក់ជិះម៉ូតូដ្រីម សេ១២៥ ឆ្នាំ២០១៦មកចតនៅមុខមណ្ឌលហើយចូលទៅពិនិត្យសុខភាព ភ្លាមនោះមុខសញ្ញាជនសង្ស័យបានដើរសំដៅក្បែរម៉ូតូរួចដកឧបករណ៍កាច់សោរ ក្នុងពេលជាមួយគ្នាសមត្ថកិច្ចបានសួរនាំហើយជនសង្ស័យបានឆ្លើយថាចាំទទួលប្រពន្ធបន្ទាប់មកបានដើរត្រសៀរៗហើយរត់គេចខ្លួន ការព្យាយាមរត់គេចនេះត្រូវសមត្ថកិច្ចបង្ខំចិត្តបាញ់ភ្លៅខាងឆ្វេងតែម្តង។
ជនសង្ស័យមានឈ្មោះជា សំណាង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិបណ្តុះសណ្តែក ឃុំស្រះបន្ទាយ ស្រុកបារាយ ខេត្តកំពុងធំជាមុខសញ្ញាសកម្មបានធ្វើសកម្មភាពជាបន្តរបន្ទាប់ក្នុងខេត្តពោធិសាត់ បន្ទាយមានជ័យនិងខេត្តបាត់ដំបងហើយត្រូវបានឃាត់ខ្លួនជនបង្ករនិងបក្សពួកជាបន្តរផងដែរ។
ជនសង្ស័យខាងលើបន្ទាប់ពីសមត្ថកិច្វឃាត់ខ្លួនបានហើយ បានបញ្ជូនទៅកាន់មន្ទីរពេទ្យរុំមុខរបួសរួចបញ្ជួនបន្តមកកាន់អធិការក្រុងបាត់ដំបងដើម្បីសាកសួរ៕