ឃាត់ខ្លួន​មុខសញ្ញា​ប្លន់​២​នាក់ កាំភ្លើងខ្លី​១​ដើម និង​ថ្នាំញៀន​១​កញ្ចប់​ធំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 September, 2016 ក+ ក-

ដោយ​៖​បញ្ញា​
​ភ្នំពេញ​៖​ជនសង្ស័យ​២​នាក់​ដែលជា​មុខសញ្ញា​ប្លន់ និង​ជួញដូរ​គ្រឿងញៀន​បាន​ព្យាយាម​ជិះ​រត់គេច​ពី​កម្លាំង​អាវុធហត្ថ​ដែល​កំពុង​ល្បាត​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ដែល​ចត​ស្ងៀម​ហើយក៏​បាន​ព្យាយាម​រត់​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ឃាត់ខ្លួន​ហើយ​រកឃើញ​កាំភ្លើង​ម៉ាក k54 មួយ​ដើម និង​ថ្នាំញៀន​១​កញ្ចប់​ធំ​ផងដែរ ហេតុការណ៍​នេះ​បង្កអោយមាន​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​៣ និង​២៥​នាទី​រសៀល​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​បេតុង ត្រង់ចំណុច​ផ្សារ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ទី​១​ឈ្មោះ ធូ រិ​ន អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ភូមិ​ព្យា ស្រុក​សំរោង ខេត្តតាកែវ ជនសង្ស័យ​ម្នាក់ទៀត​មិនបាន​ស្គាល់​អត្តសញ្ញាណ ជនសង្ស័យ​ទាំង​២​នាក់​ធ្វើ​ដោយ​ទោចក្រយានយន្ត​ឌ្រី​ម​ស៊េរី​០១៦​ស្លាក​លេខ​1FZ9277​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ល្បឿន​លឿន​និង​មានការ​ផិត​ភ័យ​ពី​សមត្ថកិច្ច​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ដែល​ចត​ស្ងៀម​ក៏​ដួល​ជ្រុះ​កាំភ្លើង​ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់​ប្រគល់អោយ​សមត្ថកិច្ច​តែម្តង​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​បញ្ជូនទៅ​អធិការនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​សាកសួរ​៕

14273523_1760281014210461_502518325_o14247568_1760281017543794_897449427_o14247529_1760281027543793_1979270228_o14256381_1760281020877127_968417639_n