គ្រួសារ​ក្រីក្រ និង​គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​១៤៩​គ្រួសារ​ទទួល​អំណោយ​ពីសា​ខា​កាកបាទក្រហមកម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 September, 2016 ក+ ក-

​ដោយ​៖​ប្រុ​ញ វិធិ​ន​
​ខេត្តក្រចេះ​៖នៅ​ព្រឹក​ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ​២០១៦​នេះ លោក សរ ចំរុង អភិបាល​នៃ​គណ​:​អភិបាលខេត្ត និង​ជា​ប្រធាន​កិ​ត្ត​យស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តក្រចេះ រួម​ដំណើរ​ដោយ​លោក ធុន គ្រី ប្រធាន​គ​ណះ​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហម​ក​ម្ពូ​ជា ខេត្តក្រចេះ លោក លោកស្រី សមាជិក សមាជិការ​សាខា ក្រុម​ប្រតិបត្តិ​សាខា បាន​នាំយក​អំណោយ​របស់ សាខា​កាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ទៅ​ចែកជូន​គ្រួសារ​ក្រីក្រ ចំនួន ១៣៨ គ្រួសារ និង​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ចំនួន ១១ គ្រួសារ សរុប​ចំនួន ១៤៩ គ្រួសារ មក​ភូមិ​ចំនួន​៤ ក្នុង​មូលដ្ឋាន​ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ ខេត្តក្រចេះ នៅ​បរិវេណ​វត្ត​វឌ្ឍនៈ ឃុំ​វឌ្ឍនៈ ដោយ​គ្រួសារ​នីមួយៗ​ទទួលបាន​អង្ករ​៣០​គ​.​ក្រ​, មី​១​កេស​តូច​, ត្រីខ​១០​កំប៉ុង និង ថវិកា​៣០.០០០ រៀល​៕

14256804_1760300424208520_125049116_n14218319_1760300434208519_1981071146_n14218493_1760300427541853_568201083_n14256510_1760300394208523_696002244_n14269785_1760300397541856_661779647_n14269798_1760300430875186_49929185_n