គួរអោយ​សង្វេក​! ក្មេងប្រុស​ម្នាក់​លង់ទឹក​ស្រះ​ស្លាប់​នៅក្បែរ​ផ្ទះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 September, 2016 ក+ ក-

​ភ្នំពេញ​៖​ពិតជា​គួរអោយ​អាណិតអាសូរ​ណាស់​ម្តាយ​ឪពុក​បាន​ត្រឹម​ឈរ​ស្រក់​ទឹកភ្នែក​ជ្រក​ថ្ព​ល់យំ​ឱប​កូនប្រុស​ក្រោយ ពេលដែល​លង់ទឹក​ស្រះ​ស្លាប់​ផុតដង្ហើម​ក្នុង​មួយ​ប៉ព្រិចភ្នែក​។ ហេតុការណ៍​នេះ​បង្កអោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ និង​១០​នាទី​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៦ នៅក្នុង​ដីស្រែ​ខាងមុខ​វត្ត​គោក​ខ្សាច់ ភូមិ​គោក​ខ្សាច់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ប្រភពព័ត៌មាន​បានអោយ​ដឹងថា​សព​ក្មេងប្រុស​ដែល​លង់ទឹក​ស្លាប់​នោះ​មានឈ្មោះ ឈន សំណាង អាយុ 13​ឆ្នាំ កំពុង​នៅ​សិក្សា មាន​ឪពុក​ឈ្មោះ ឈន ទូច អាយុ​42​ឆ្នាំ មុខរបរ​បើកឡាន ម្តាយ​ឈ្មោះ ណុប ស្រី​នាង​អាយុ​43​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ក្នុងភូមិ គោក​ខ្សាច់ សង្កាត់​ភក​លើង​ឆេះរ​ទះ​ជាមួយគ្នា​។​
​ប្រភព​ដដែល​បាន​អោយដឹងទៀតថា​មុនពេល​កើតហេតុ​សព​ក្មេងប្រុស​ដែល​ស្លាប់​នៅះ​បាន​ទៅ​មុជ​ទឹកស្រះ​ជាមួយ​បងប្អូន​ជីដូនមួយ​ដែលមាន​គ្នា​3​នាក់​ចុះទៅ​លេង​ទឹក​ទាំងអស់គ្នា ពេលដែល​កំពុង​លេង​មិនដឹង​ជា​មូលហេតុ​អ្វី​ទើប​ធ្វើឱ្យ​ក្មេងប្រុស​រងគ្រោះ​លង់ ទើប​បងប្អូនជីដូន​ដែល​លេង​ជាមួយគ្នា​នោះបាន​ស្រែកហៅ​អ្នកភូមិ​មក​ស្រង់​ដើម្បី​ជួយសង្គ្រោះ​តែ​អ្វីដែល​សង្ឃឹម​បាន​ហួសពេល​អស់​ទៅហើយ​។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ទៅដល់​កន្លែង​និង​ពិនិត្យមើល​សាកសព​ថា​ពិតជា​បាន​លង់ទឹក​ស្លាប់​មែន ហើយក៏​ប្រគល់​សព​ទៅអោយ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

14215749_1760322727539623_83829259_o14273267_1760322724206290_1789523117_o14285067_1760322714206291_1656377328_o14285369_1760322710872958_1695034501_o