នាយករង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​យោធា និង​លេខា​មួយរូប​រង​ការចោទប្រកាន់យក​ថវិកា​ទៅប្រើ​ប្រាស់​មិន​ប្រក្រតី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 September, 2016 ក+ ក-

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុទ្ធ សារឿន នាយករង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​យោធា​អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ និង​លោក​វរសេនីយ៍ឯក រឿន សេរី នាយ​លេខាធិការ​ដ្ឌា​ន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​យោធា​អគ្គមេបញ្ជាការ​នៃ​ខេមរភូមិន្ទ​រង​ការចោទប្រកាន់​ពី​មន្ត្រី​ថ្នាក់ក្រោម​ថា បាន​យក​ថវិកា​៤៥០០០​ដុល្លារ​អាមេរិក​ដែលជា​ជំនួយ​សេនានុព័ន្ធ​វៀតណាម សំរាប់​កសាង​បណ្ណាល័យ​នៃ​មជ្ឈមណ្ឌល​យុទ្ធសាស្ត្រ​ស្រាវជ្រាវ​យោធា​ទៅ​ចាយវាយ​ខុស​គោលការណ៍​។
​យោងតាម​សេចក្តីរាយការណ៍​បាន​បញ្ជាក់ថា លើក​ទី​១​នៅ​ថ្ងៃទី​៣០​ខែមិថុនា ឆ្នាំ​២០១៦ ដោយ​លោក​
​ឧ​ត្ត​ម​សេនីយ៍​ទោ សុទ្ធ សារឿន នាយករង​ម​ជ្ឈ​ម​ណ្ធ​ល​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​យោធា និង​លោក វរសេនីយ៍ឯក​រឿន សេរី បាន​ដកយក​ថវិកា​ចំនួន​
៨០០០​ដុល្លារ​អាមេរិក​តាម​បញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ​ឯក ចាន់ សុខុម អតីត​នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​យោធា​។ លើក​ទី​២​នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៦ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សុទ្ធ សារឿន និង​លោក​វរសេនីយ៍ឯក រឿន សេរី បាន​ដកយក​ថវិកា​១០០០០​ដុល្លារ​អាមេរិក​បន្ថែម​ទៀត​។ ចំណែក​ប្រាក់​នៅសល់​២៧០០០​ដុល្លារ​ពុំ​ដឹង​លោក​ទាំង​២​នាក់​យកទៅ​ចំណាយ​លើ​អ្វី ឬក៏​យកទៅ​ចែកគ្នា​ចាយ​ផ្ទាល់ខ្លួន​នោះទេ​។​
​ពាក់ព័ន្ធ​ការចោទប្រកាន់​នេះ​ផងដែរ​អ្នកយកព័ត៌មាន​យើង​បាន​ព្យាយាម​ទំនាក់ទំនង​ដើម្បីអោយ​លោក​ឧ​ត្ត​ម​សេនីយ៍​សុទ្ធ សារឿន និង​លោក​វរសេនីយ៍ឯក រឿន សេរី ផ្តល់​ព័​ត៌​ដែរ តែ​មិនអាច​ទាល់​ទង​បាន​ព្រោះ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល​៕

untitled-13