បងប្អូន​បង្កើត​២​នាក់​លង់ទឹក​ស្លាប់​​ក្នុង​រណ្ដៅ​ដី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 September, 2016 ក+ ក-

​​ខេត្ត​ត្បូងឃ្មុំ​៖​បងប្អូន​បង្កើត​ប្រុស​ស្រី​២​នាក់ ម្នាក់​អាយុ​៨​ឆ្នាំ និង​ម្នាក់​អាយុ ១០​ឆ្នាំ បាន​លង់ទឹក​ស្លាប់ កាលពី​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៦ ខណៈ​ពួកគេ​នាំគ្នា​ទៅលេង​ទឹក​ក្នុង​រណ្ដៅ គ្រា​ដែល​ឪពុកម្ដាយ មិន​នៅផ្ទះ​។ ករណីនេះ​កើតឡើង​ត្រង់ចំណុច​រណ្ដៅ​ជីក​យក​ដី របស់​ឈ្មោះ នង នឿន ស្ថិតក្នុង​ភូមិ​ថ្ម​ពេជ្រ​ទី​៣ ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។​
​កុមារ​រងគ្រោះ​ទាំងពី​នាក់​បងប្អូន ទី​១. ឈ្មោះ ហឿន សុខ​ខួច ភេទ​ស្រី អាយុ ១០​ឆ្នាំ និង​ទី​២ ហឿន កុយ ភេទ​ប្រុស អាយុ​៨​ឆ្នាំ មាន​ឪពុក​ឈ្មោះ ច​ន ហឿន អាយុ ៤៧​ឆ្នាំ (​បច្ចុប្បន្ន​រកស៊ី​នៅ​ប្រទេស​ថៃ​) និង​ម្តាយ​ឈ្មោះ ឆុន សំបូរ អាយុ​៤៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ក្នុងភូមិ កើតហេតុ​ខាងលើ៕

755da7b3c2f75ece51db610779e2a3a0