លោក មិន ឃិន ទទួលមរណភាពនៅមន្ទីរពេទ្យប្រទេសថៃ
រាជធានីភ្នំពេញ៖លោក មិន ឃិន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសសកម្មពិសេស ត្រូវបានគេរាយការណ៍ថា លោកបានទទួលមរណភាព នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅឯមន្ទីរពេទ្យទីក្រុងបាងកក ប្រទេសថៃ ដោយរោគាពាធ។
គួរបញ្ជាក់ថា លោក មិន ឃិន អតីតប្រធានគណកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ ហើយក្រោយមកទទួលតំណែងជារដ្ឋមន្ត្រីក្រសួងធម្មការនិងកិច្ចភារសាសនា ។ លោកត្រូវបានដកចេញពីតំណែងរដ្ឋមន្ត្រីក្នុងអាណត្តិទី៥នេះ ហើយបានធ្លាក់ខ្លួនឈឺរហូតទទួលមរណភាព៕