ពលរដ្ឋខ្មែរជាង១លាននាក់ហើយបានទៅចុះឈ្មោះបោះឆ្នោត
រាជធានីភ្នំពេញ៖រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ គិតត្រឹមម៉ោង ៦ល្ងាច មានប្រជាពលរដ្ឋខ្មែរចំនួន ១,១២៣,១៦៦នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ន នៃការចុះឈ្មោះបោះឆ្នោតរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។
អ្នកជំនាញផ្នែកច្បាប់អះអាងថា តាមល្បឿននៃការចុះឈ្មោះបោះឆ្នោត បច្ចុប្បន្ននេះគេរំពឹងថា ការចុះឈ្មោះបោះឆ្នោតថ្មីនេះ នឹងមិនមានបញ្ហាអ្វីនោះទេ៕