ស្រីក្មេង​ស្រស់ស្អាត​ម្នាក់​លោត​ពីលើ​ស្ពាន​ស្លាប់ សង្ស័យ​មាន​វិបត្តិ​ផ្លូវចិត្ត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 September, 2016 ក+ ក-

​ដោយ​៖​ប៉ែន​៖​សុផល​
​បាត់ដំបង​៖​អ្នកស្រី ជុំ ងី អាយុ​ជាង​៥០​ឆ្នាំ​ត្រូវជា​ម្តាយ​ជនរងគ្រោះ​បាន​រៀបរាប់​អោយដឹងថា មុនពេល​កើតហេតុ​កូនស្រី​របស់គាត់​បានចេញ​ពី​ផ្ទះ​ហើយ​ប្រាប់ថា​ទៅ​ហាត់ប្រាណ​ដូច​សព្វដង រហូត​ជាង​១​ម៉ោង​ទើប​មានការ​ភ្ញាក់ផ្អើល​ថា​កូន​របស់លោក​ស្រី​លោត​ពីលើ​ស្ពាន​ស្លា​កែ​ត ឋិត​ក្នុងភូមិ​ចិន​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​និង​ខេត្តបាត់ដំបង​ទើប​នាំគ្នា​ជួយ​រាវរក រហូតដល់​វេលា​ម៉ោង​៧ និង​៥០​នាទី​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៦​ទើប​រក​សាកសព​ឃើញ​។​
​ជនរងគ្រោះ​មានឈ្មោះ​ឌិន ស៊ី​ណាត ហៅ​មុំ អាយុ​២១​ឆ្នាំ រស់នៅ​ក្រុមទី​៦ ភូមិ សង្កាត់​កន្លែងកើតហេតុ​។​
​ប្រភព​ម​ជ្ឍ​ដ្ឋា​ន​ជុំវិញ​កន្លែងកើតហេតុ​បាន​សន្និដ្ឋានថា នៅក្នុង​អំឡុង​ម៉ោង​ប្រមាណ​ជាង​៥.០០​ទៀបភ្លឺ ក្រុម​ទូក​នេសាទ​ដែល​ឈប់​ក្បែរ​គល់ស្ពាន​បានលឺ​សម្លេង​លោតទឹក​ក្រំ ហើយ​ចាំ​ស្តាប់​បន្តរ​ទៀត​ក៍​បាត់ដាន​ឈឹង​តែម្តង​។​
​ហេតុការណ៍​ខាងលើ​ប្រជាពលរដ្ឋ​សន្និដ្ឋាន​បឋម​ថា ការគិត​ខ្លី​ដោយ​សម្រេចចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង​បែបនេះ​អាច​បណ្តាលមកពី​មាន​វិបត្តិ​ផ្លូវចិត្ត​កើតចេញពី​ភាព​ប្រេះឆា​រវាង​គូ​សង្សា​រ បើ​ពុំ​នោះទេ​មាន​វិបត្តិ​ក្នុង​គ្រួ​​សារ​៕

14089408_1760721500833079_1231228721_n14249071_1760721460833083_1035518309_n14248821_1760721497499746_1896347111_n14269785_1760721487499747_254995320_n