ជនសង្ស័យ​ជំនាញ​ឆក់​កាបូប​២​នាក់​ត្រូវ​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 September, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ប្រធាន​ក្រុម​បង្ការ​បង្ក្រាប លោក ឈឿង គឹម​សុង បានអោយដឹងថា បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​កម្លាំង​របស់លោក​បាន​ចុះ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​អស់​រយៈពេល​ជិត​១៥​ថ្ងៃ​រហូតដល់​ម៉ោង​៤.៣០​នាទី​ល្ងាច​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៦​ទើប​ឈានដល់​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​បាន​ចំនួន​២​នាក់​ពាក់​ព​ន្ធ័​ករណី​ឆក់​កាបូប​ជាច្រើនលើក​លើ​ទីតាំង​ផ្សេងៗ​គ្នា​ក្នុង​ខេត្តបាត់ដំបង​។​
​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា ពួកខ្លួន​កន្លងមក​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ចំនួន​៦​លើក​រួចមកហើយ​ក្នុង​ខេត្តបាត់ដំបង នៅ​ចំណុច​ផ្សារ​ឯក​ភ្នំ ទីប្រជុំជន​ភូមិ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ​ចំនួន​២​លើក មុខ​វត្ត​សំពៅ​ក្បែរផ្លូវ​រថភ្លើង ក្រុង​បាត់ដំបង ឆក់​នៅ​ចំនុច​ទីប្រជុំជន​ភូមិ​និង​សង្កាត់​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង និង​១​កន្លែង​ទៀត​នៅ​ចំណុច​ជិត​សាលា​បារាំង ក្នុងភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ឆក់​លើ​ជនបរទេស​ដែល​កំពុង​ជិះ​។​
​ជនសង្ស័យ​ឈ្មោះ ស៊ីម សុ​ភី ហៅ​ប៉ាវ ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​ឈ្មោះ សី​ុ​ម សុភា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទាំងពីរ​នាក់​រស់នៅ​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​និង​ខេត្តបាត់ដំបង​។​
​ជនសង្ស័យ​បច្ចុប្បន្ននេះ​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​អនុវត្តន៍​តាម​នីតិវិធី​៕

14281438_1760746974163865_1409925394_n