ប៉ះគ្នា​មួយ​ប្រ៉ា​វ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 September, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​មុននេះ​បន្តិច​កម្លាំង​សមត្ថកិច្ច និង​អ្នកគាំទ្រ CNRP បាន​ប៉ះគ្នា​មួយ​ប្រ៉ា​វ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ខណដែល​បុរស​ម្នាក់​ឈ្មោះ ដា​រ៉ា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន នាំទៅ​អធិការ​ខណ្ឌ​ផងដែរ​។​
​គួរ​បញ្ជាក់ថា ការ​ប៉ះពារ​គ្នា​នេះ​ដោយសារតែ​កងកម្លាំង​សមត្ថកិច្ច ព្យាយាម​រារាំង​ក្រុម​អ្នកគាំទ្រ CNRP ដែល​ឈរ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ មិន​ឲ្យ​មានការ​លើក​បដា​តវ៉ា និង​ការដើរ​ចល័ត ប៉ុន្តែ​ពួកគេ​មិន​ព្រម​៕

14231162_325234051142437_3642945079421260870_o