លោក កឹម សុខា អះអាង​​ថា មាន​គេ​តាម​​សម្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 September, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ថ្លែង​ជា​សាធារណ​ថា លោក​បាន​តស៊ូ​ប្រឆាំង​គ្រោះថ្នាក់​ជាច្រើន​រាប់មិនអស់ ក្នុងនោះ​មាន​ទាំង​ការ​គំរាម​សម្លាប់​លោក​ថែមទៀត​។​
​លោក​ថ្លែងថា ការតស៊ូ​លះបង់​របស់ខ្ញុំ​ព្រះករុណា ខ្ញុំបាទ ប្រឆាំងនឹង​គ្រោះថ្នាក់ ជាច្រើនលើក ច្រើនគ្រា​មកហើយ ដោយ​មានការ​គម្រាមកំហែង បំ​ផិត​បំភ័យ​ចោទប្រកាន់ មូល​បង្កាច់​ចាប់​ដាក់គុក ប៉ុនប៉ង​សម្លាប់​ផ្ដាច់​អាយុជីវិត​ខ្ញុំ ជា​ច្រើនដង​មកហើយ ក៏​ខ្ញុំ​នៅតែ​បន្ត​ការតស៊ូ រក្សា​នូវ​គោលជំហរ ដោយ​អហិង្សា ដដែល ដោយសារ​ខ្ញុំ​យល់ឃើញថា ខ្ញុំ​អាច​គ្រោះថ្នាក់ តែ​ខ្ញុំ​មិន​ចង់ឃើញ​ជាតិ និង​ប្រជាពលរដ្ឋ គ្រោះថ្នាក់​ឡើយ​។​
​ការ​ថ្លែង​បែប​នោះ​របស់លោក កឹម សុខា ធ្វើឡើង​នៅ​ព្រឹក​នេះ អំឡុង​ពេលដែល​តុលាការ​កំពុង​សវនាកា​រ​កាត់ទោស​លោក​ផងដែរ​៕

14242459_325226641143178_7484991816883246284_o