រថយន្ត​កុងតឺន័រ​បុក​អ្នកជិះម៉ូតូម្នាក់​ស្លាប់នៅ​ផ្លូវជាតិ​លេខ​១
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 September, 2016 ក+ ក-

​ខេត្តកណ្តាល​៖​បុរស​ម្នាក​បាន​ស្លាប់​នៅនឹងកន្លែង​យ៉ាង​អាណោចអាធ័ម​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ម៉ូតូ​កាលពី​វេលា​ម៉ោង​១៨ និង​៤៥​នាទី​យប់​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៦ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ២៥.២៦ ក្នុងភូមិ​ស្តៅ​កន្លែង​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​
​ជនរងគ្រោះ​មានឈ្មោះ សោម រាយ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពពាលខែ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ មុខរបរ​កសិករ​(​ស្លាប់​)​ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ​គ្មាន​ភ្លើង​បំភ្លឺ​ផ្លូវ​។​
​ចំណែក​រថយន្ត​បង្ក​ប្រភេទ​កុង​ត័​រ​នឺ​សន្តោង​រ៉ឺម៉ក​ម៉ាក​DAEWO​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-2775​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(​រត់គេចខ្លួន​បាត់​)​។​
​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុន​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​បើក​ម៉ូតូ​ក្នុងទិសដៅ​អ្នក​លឿង​ភ្នំពេញ​) មកដល់​កន្លែងកើតហេតុ​ក៍​ស្រាប់​តែមាន​រថយន្ត​បង្ក​បើក​ក្នុងទិសដៅ​ភ្នំពេញ អ្នក​លឿង​(​ក្នុងទិសដៅ​ច្រាស​គ្នា​)​បាន​វ៉ា​ជែង​ជាមួយ​រថយន្ត​ធន​ធំ​មួយគ្រឿង​ទៀត​ក៏​ជ្រុល​មក​បុក​ម៉ូតូ​ជនរងគ្រោះ​ចំ​ពីមុខ​ចំហៀង​ខាងស្តាំ​ពេញទំហឹង​បណ្តាល​ជនរងគ្រោះ​ស្លាប់​នៅ​និង​កន្លែងកើតហេតុ​។​ចំណែក​រថយន្ត​បង្ក​បាន​បើក​បន្តដំណើរ​ទៅមុខ​បាន​ប្រហែល​៥០​ម៉ែត្រ​ក៏​ឈប់​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ស្រមោល​៕

img-20160909-wa0000img-20160909-wa0001