ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 September, 2016 ក+ ក-

​ដោយ​៖​ប៉ែន​សុផល​
​បាត់ដំបង​៖​កម្លាំង​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្ត បាន​ចុះ​ធ្វើ​កិច្ចប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​ដោយ​កម្លាំង​នគរបាល​ខេត្តបាត់ដំបង អនុវត្តតាម​ផែនការ​និង​ដាក់ចេញ​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​ន​នគរបាល​ខេត្តបាត់ដំបង និង​ស្នើសុំ យោបល់ ពី​លោក នួន សាន ព្រះ​រា​ជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង​ក្នុង​យុទ្ធនា​ការប្រឆាំង​បទល្មើស​ជាក់ស្តែង​មួយ​ករណី​។​
លោក​វរ​សេនី​យ៏​ត្រី ទៀម ទិ​ត្យ អធិការ​ស្រុក​ប​វេ​ល ដឹកនាំ​កម្លាំង​ជំនាញ​អធិការ នគរបាល​ស្រុក រួមសហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ខ្ពស់ ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ ដឹកជញ្ជូន រក្សាទុក​នូវ​សារធាតុ​ញៀន​ហាមឃាត់​ខុសច្បាប់​មួយ​ករណី​ក្នុង​បទល្មើស​ជាក់ស្ដែង ។​
​ជា​លទ្ធផល​កាលពី​ថ្ងៃទី​០៨​ខែកញ្ញា​ឆ្នាំ​២០១៦​វេលា​ម៉ោង​១០​នឹង​៥​នាទី​នៅ​ចំណុច​ភូមិ​ក្បាល​អាង ឃុំ ព្រៃ​ខ្ពស់ ស្រុក​ប​វេ​ល ខេត្តបាត់ដំបង យើង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ធី ចន្ថា ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្រុមទី​៨​ភូមិ​ក្បាល​អាង ឃុំ​ព្រៃ​ខ្ពស់​ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង​និង​បាន​ដកហូត​វត្ថុតាង រួមមាន​គ្រឿងញៀន ប្រភេទ​(​មេ​តំ​ហ្វេ​តា​ម៉ិ​ន​)(WY)​ចំនួន​៤៤​គ្រាប់​ស្មើនឹង​ទម្ងន់​៤,៦០​ក្រាម និង​កាបូប​ដាក់​លុយ​ចំនួន​១​។​
​លោក​វរសេនីយ៍ត្រី ស៊ាន សុ​ណា​ល់ បាន​បញ្ជាក់ថា ជនសង្ស័យ​គ្រឿងញៀន​ខាងលើ​រួម​និង​វត្ថុតាង​ថ្នាំញៀន​ត្រូវបាន​កម្លាំង​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​ចាត់​ការចាប់​បញ្ជូនទៅ​តុលាការ​ដើម្បី​យកទៅ​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

14285095_1761175944120968_268681976_o14274256_1761175947454301_137884728_o14303806_1761175940787635_540496860_o