ជំរុញ និង​លើទឹក​ចិត្ត​ឲ្យ​ស្នងការ​ប្រើប្រាស់​កម្លាំង​នគរបាល​ត្រូវចំ​ជំនាញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 September, 2016 ក+ ក-

​ដោយ​៖​ប្រុ​ញ វិធិ​ន​
​ខេត្តក្រចេះ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប៉ែន វិបុល ប្រធាន​នាយកដ្ឋាន​បុគ្គលិក បាន​ជម្រុញ​លើកទឹកចិត្ត​ដល់​នាយ​នគរបាល ដែលមាន​កិត្តិយស​ទទួលបាន​ការ​ប្រកាស តែងតាំង​និង​បំពាក់​ឋានន្តរ​ស​ក្កិ ត្រូវយក​តួនាទី​ភារកិច្ច​នេះ​ទៅ​បម្រើរ​ប្រជាពលរដ្ឋ​ឲ្យ​បាន ល្អប្រសើរ មិន​ត្រូវយក​តួនាទី​នេះ ទៅ​កៀបសង្កត់​លើ​ប្រជាពលរដ្ឋ​នោះទេ ។​
​ការ​មានប្រសាសន៍​ជម្រុញ និង​សម្តែង​ការ​កោត​ស​សើរ ដល់​កម្លាំង​នគរបាល​ខេត្ត​លើ ក្រចេះ​លើ​កិច្ចខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​តួនាទី​បាន​យ៉ាង​ប្រសើរ​កន្លងមកនេះ របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប៉ែន វិបុល ប្រធាន​នាយក​ដ្ឋ​ន​បុគ្គលិក គឺ​បាន​ធ្វើឡើង នៅ​ព្រឹក​ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ​២០១៦ ក្នុង​ពិធី​ប្រកាស់​ផ្ទេរ​និង​តែងតាំង​មុខតំណែង​នគរបាល ជាតិ នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្តក្រចេះ ។​
​នាយរង​នាយរង​នគរបាល​ខេត្តក្រចេះ ចំនួន ៩​រូប ទទួលបាន​ការបំពាក់​ឋានន្តរ​ស​កិ្ក និង​ផ្លាស់ប្តូ​តួនាទី​មុខតំណែង និង​ក៏មាន​ការប្រកាស់​តួនាទី​មុខតំណែង ស្នងការរង​នារី​មួយ រូប​ផងដែរ​។​
​តំណាង​និង​ជំនួយ​មុខ​ឲ្យ​លោក​អភិបាលខេត្ត​ក្រចេះ អភិបាលរង​ខេត្ត​លោក ហឿ ស៊ី យ៉ែម បាន​មានប្រសាសន៍​លើកឡើង​ពី​ការបំពេញ​តួនាទី​ក​ត្ត​ព្វ​កិច្ច​របស់​កងកម្លាំង នគរបាល ខេត្តក្រចេះ​កន្លងមក គឺ​បាន​ចូលរួម​បម្រើរ​ពលរដ្ឋ​បាន​យ៉ាង​ល្អប្រសើរ​រហូត ទទួលបាន​ល​ទ្ឋ ផល​គួរ​ជាទី​មោទនៈ​។ ដោយ​លោក​អភិបាលរង​ខេត្ត បាន​ចង្អុល​ណែនាំ​ឲ្យ កងកម្លាំង​នគរបាល​ត្រូវ​ចូលរួម​ការអនុវត្ត​ក​ត្វ​កិច្ច​តាម​តួនាទី​ភារកិច្ច​ឲ្យ​កាន់តែ​ខ្លាំងក្លារ និង​មាន​ប្រ​សិ​ទ្ឋ​ភាព​ជាង​មុន ។​
​មានប្រសាសន៍​លើកឡើង​បន្ត​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប៉ែន វិបុល បានដាក់​ចេញ នូវ​ទិសដៅ​មួយចំនួន​ដល់​កម្លាំង​នគរបាល​ខេត្តក្រចេះ ពិសេស​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ នគរបាល​ខេត្ត​ដើម្បី​ដឹកនាំ​ការអនុវត្ត​បន្ថែម ដូចជា កិច្ចការ​ការពារ​សន្តិ​សុខ​មូលដ្ឋាន​កិច្ច ការងារ​បង្ក្រាប​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន និង​អំពើរ​ល្មើស​ផ្សេងៗ និង​ការចូលរួម​អភិ វឌ្ឍន៍​សង្គម​។ ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប្រធាន​នាយកដ្ឋាន​បុគ្គលិក​បាន​នែ​ណាំ​ឲ្យ លោកស្នងការ​លោក​ស្ន​ការរង ត្រូវ​ប្រើប្រាស​កម្លាំង​នគរបាល​ទៅតាម​ជំនាញ​ពិតប្រាកដ ទើប​មាន​ប្រ​សិ​ទ្ឋ​ភាព​ការងារ​៕

14285492_1761176540787575_762384065_o14287646_1761176574120905_278816443_n14269402_1761176567454239_1201639942_n14269550_1761176550787574_1954972333_n14269613_1761176557454240_1147546167_n