ឪពុក​អតីត​ឧកញ៉ា សុខ ប៊ុន បោះបង្គោល​រំលោក​យក​ផ្លូវ​សាធារណៈ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 September, 2016 ក+ ក-

ភ្នំពេញ​៖​លោក គឹម សុខ ដែល​គេ​ស្គាល់​ថា​ត្រូវជា​ឪពុក​របស់លោក​ឩ​ញ៉ា សុខ ប៊ុន បាន​បោះបង្គោល​រំលោភ​យក​ផ្លូវ​សាធារណៈ​និង​យក​ដី​ចាក់​លុប​ប្រលាយ​លូ​មិនអោយ​ទឹក​ហូ​ដែល​ធ្វើ​ផ្ទុយ​ពី​គំរោង​របស់​សាលា​រាជធានី​ភ្នំពេញ ត្រូវបាន​រង​ការ​រិះ​គាន់​ពី​សំណាក់​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង​។ កាលពី​ថ្ងៃទី​២៨​ខែកក្កដា ឆ្នាំ​២០១៦​កន្លងមកនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានចេញ​សម្រេច​អោយធ្វើ​ការ​ជុស​ជុល​និង​ចាក់​បេតុង​ផ្លូវលំ​មួយ​ខ្សែ​កំរាស់​១៥​ស​.​ម បណ្តោយ​២,៨២០​ម៉ែត្រ ទទឹង​៧​ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
​ប្រជាពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​អោយដឹងថា​គា​សប្បាយចិត្ត​ណាស់​នៅពេលដែល​សាលា​រាជធានី​ភ្នំពេញ​បាន​អភិវឌ្ឍន៍​ផ្លូវលំ​មួយ​ខ្សែ​នេះ តែ​ត្រូវបាន​លោក​ឩ​ញ៉ា គឹម សុខ បោះបង្គោល​រំលោភ​យក​ផ្លូវ​សាធារណៈ​ជាង​២​ម៉ែត្រ និង​លុប​ប្រព័ន្ធ​លូ ធ្វើអោយមាន​ផលប៉ះពាល់​ផ្សេងៗ​លើ​ដងផ្លូវ​នេះ​។​
​ខ​ណះ​ពេលដែល​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម​លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សេន​ជ័យ និង​លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​បាន​ទៅ​ចុះ​ចុះ​ពិនិត្យ​ផ្ទាល់ និង​បញ្ជា​អោយ​លោក​ឧកញ៉ា គឹម សុខ ដក​បង្គោល​នោះ​ចេញ​តាម​ការកំណត់​របស់​អា​ជ្ញា​ធរ​ខណ្ឌ​។​
​ក្នុងនោះ លោក​ឩ​ក​ញ៉ា គឹម សុខ បាន​យល់ព្រម​ដក​បង្គោល​ដែល​បោះ​រំលោភ​លេ​ី​ចំណីផ្លូវ​ចេញ​វិញ​ដោយ​ពុំមាន​ការតវ៉ា​ឡេ​ី​យ​។​
​ប្រជាពលរដ្ឋ​អបអរសាទរ​និង​កោតសរសើរ ដល់​លោក ហែម ដា​រិ​ទ្ធិ និង​លោក សាំ ពិសិដ្ឋ ថា​ពិតជា​ថ្នាក់ដឹកនាំ​គំរូ​មែន ខណៈ​រាស្ត្រ​មានទុក្ខ​លំបាក​លោក​បាន​ស្វែងរក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ទាន់ពេលវេលា​ពិតប្រាកដ​មែន​៕

14285254_1762051984033364_838961399_o14274571_1762051927366703_1558180624_o14274496_1762051930700036_1654279849_o14273512_1762052007366695_2144256894_o