IPhone ផ្តាច់ជីវិត​លោក​មេភូមិ​គោក​បន្ទាយ សង្កាត់​ព្រៃ​ស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 September, 2016 ក+ ក-

​ភ្នំពេញ​៖ មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ​បាន​ឲ្យ​ដឹងថា នៅ​ម៉ោង​១៦ និង​០០​នាទី​រសៀល ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៦​នេះ បុរស​ម្នាក់​ដែលជា​មេភូមិ​គោគ​បន្តា​យ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​ឆក់​ខ្សែភ្លើង​ស្លាប់​។​
​មន្ត្រី​អាវុធហត្ថ​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ជនរងគ្រោះ ឈ្មោះ គឹម ពៅ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ (​ស្លាប់​) រស់នៅ​ភូមិ​គោគ​បន្ទាយ ស​ង្លា​ត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែលមាន​តួនាទី ជា​ប្រធានភូមិ​គោគ​បន្ទាយ​។​
​សមត្ថកិច្ច​ជំនាញ​ផ្នែក​កោសល្យ​វិ​ច្ឆ័​យ បាន​ចុះ​ពិនិត្យ​សព​ជនរងគ្រោះ​រួចមក ក៏បាន​បញ្ជាក់ថា ជនរងគ្រោះ​ពិតជា​ស្លាប់ ដោយសារ​ឆក់​ខ្សែភ្លើង​ពិតប្រាកដ​មែន គឺ​ដោយសារ​ជនរងគ្រោះ​សាក​ថ្ម​ទូរស័ព្ទ ហើយ​ដាក់​លើ​ទ្រូង​បណ្តាល​ឲ្យ​ឆក់​ស្លាប់​តែម្តង​។​
​បច្ចុប្បន្ន ចំណែក​សាកសព​ត្រូវបាន​សមត្ថកិច្ច ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

14302423_1762117450693484_1875821472_n14341899_1762117454026817_1393293049_n