មក​ស្ទូចត្រី​ជាមួយ​មិត្តភក្តិ​រអិល​ជើង​ធ្លាក់ទឹក​លង់​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 September, 2016 ក+ ក-

ខេត្តបាត់ដំបង​៖​យុវជន​ម្នាក់​ខណៈ​កំពុង​ស្ទូចត្រី​ក្រោម​ស្ពាន​បាន​រអិល​ជើង​ធ្លាក់ទឹក​ស្ទឹង​សង្កែ បណ្ដាលអោយ​លង់​ស្លាប់ ការ​រាវរក​សាកសព​រហូត​ព្រលប់​ម៉ោង​៦ និង​០០​ល្ងាច​ថ្ងៃ​ដដែល​ទើប ប្រទះឃើញ​។
​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង​បានអោយដឹងថា​៖ ជនរងគ្រោះ​លង់ទឹក​ស្លាប់​ជា​ក្មេងប្រុស​ជំទង់​អាយុ​១៥​ឆ្នាំមាន​ឈ្មោះ ហង្ស សា​អៀង រស់នៅក្នុង​ក្រុមទី​១ ភូមិ​អូរ​តា​គាំ​២ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​
​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ចុះទៅ​ស្ទូចត្រី​ក្រោម​ស្ពាន​រថភ្លើង​ជាមួយ​មិត្តភក្តិ​ក្នុង​ទីតាំង​ក្រោម​ស្ពាន​វត្ត​តា​មឹ​ម ឋិត​ក្នុង​ក្រុមទី​២១ ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ជា​ចៃដន្យ​បាន​រអិល​ជើង​ធ្លាក់ចូល​ទៅក្នុង​ទឹកស្ទឹង​ហើយក៍​បាត់​ការគ្រប់គ្រង​រួមផ្សំ​ទាំង​ការ​មិនសូវ​ប៉ិនប្រសប់​ក្នុងការ​ហែល​ទឹក​ផង​នោះបាន​ទឹក​ហូរ​គួច​លេច​បាត់​ភ្លាមៗ​តែម្ដង ទើប​បង្ករ​ការ​ផ្អើល​ឆោ​រ​ឡោ​ឡើង​អ្នកភូមិ​បាននាំគ្នា​រាវរក​។​
​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​បញ្ជាក់ថា ជនរងគ្រោះ​វ័យ​ជំទង់​លង់ទឹក​ស្លាប់ ខាងលើ​អាច​មិនសូវ​ប្រសប់​ក្នុងការ​ហែល​ទឹក​ទើប​ធ្លាក់​ហើយក៍​ហូរ​តាម​ខ្សែទឹក​លេច​បាត់ស្រមោល​តែម្ដង​នៅក្នុង​អំឡុង​វេលា​ម៉ោង​៣.០០​រសៀល ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៦៕

img_2378img_2351