អភិបាលខេត្ត​ចូលរួម​ពិធី​ចែក​សាច់គោ​ដល់​ពលរដ្ឋ​ឥស្លាម​នា​រដូវ​ចូលឆ្នាំថ្មី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 September, 2016 ក+ ក-

ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ដើម្បី​អបអរ​ថ្ងៃ​រ៉​យា​ហា​ជី ដល់​ប្រជាពលរដ្ឋ​មូ​ស្លិ​ម​កម្ពុជា ក្នុងនាម​រដ្ឋបាលខេត្ត​
​បាត់ដំបង​បាន​ចូលក្នុង​ពិធី​ចែកជូន​នូវ​សាច់គោ ធ្វើ​អារ​ហារ​រ៉​យា​ហា​ជី​(​ចូលឆ្នាំថ្មី​) សម្រាប់​ខេត្ត​ចំនួន​៣ បាត់ដំបង និង​ពោធិ៍​សាត ព្រម​បន្ទាយមានជ័យ ដែលមាន​សត្វ​គោ​ចំនួន ៨០​ក្បាល​ដើម្បី​កាប់យ​កសាច់​សម្រាប់​ចែកជូន​បងប្អូន​ឥស្លាម​ធ្វើ​ម្ហូប​នាឱកាស​ចូលឆ្នាំ ។​
​លោក ណុះ ស្លេស ក្នុងនាម​លោក អ៊ូ ស្មាន​ស្សា ស្សាន ប្រធាន​អង្គការ​អភិ​វ​ឌ្ត្យ​ន៍​មូលនិធិ​មូ​ស្លិ​ម​កម្ពុជា​​ក្នុងឱកាស​ក្នុង​បុណ្យ​រ៉​យា​ហា​ជី​គឺ​មានការ​ឧ​ត្ថ​ម្ភ​ពី​អង្គការ​មូល​និ​ធី​ទូ​គី (tukish Dayuneth fundaktionTDV ប្រទេស​ទូ​គី ជានិច្ច​ជា​កាល តែង​ខិតខំ​គៀងគរ​ស្វែងរក​ជំនួយ​សម្រាប់​គាំទ្រ​កម្រិតជីវភាព​រស់នៅ​បងប្អូន​ប្រជាពលរដ្ឋ​មូ​ស្លិ​ម​ទូទាំងប្រទេស​កម្ពុជា​ឲ្យ​មានការ​រីកចំរើន និង​ធូ​ធា​ផងដែរ ។​
​ហើយ​ការចែកជូន​នូវ​សាច់គោ នៅពេលនេះ​ស្របពេល​ដែល​ប្រទេស​ឥស្លាម​ក្នុង​ពិភពលោក​បាន​កំពុង​និង​ប្រារព្វ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​របស់​មូ​ស្លិ​ម (​ហារី​រ៉​ហា​ជី​) ដែលជា​បុណ្យ​ប្រចាំឆ្នាំ បន្ទាប់ពី​បុណ្យ​ស្រាយ​បួស​ខែ​រ៉​ម៉ា​ដន ។ ក្នុង​ពិធីបុណ្យ​ហា​ជី​នេះ​គឺ​ពលរដ្ឋ​មូ​ស្លិ​ម​ភាគច្រើន​បាន​ស្តែង​ក្តី​សោមនស្ស​រីករាយ​បើទោះបី​ពួកគាត់​មួយចំនួន​មាន​ជីវភាព​ខ្វះខាត​ក្តី ។​
​ទីប​ន្ច​ប់លោក​អភិបាលខេត្ត​បាន​សរ​បញ្ជាក់ថា គ្រប់​សាសនា​នៅក្នុង​ប្រទេស​កម្ពុជា​បានចាប់កំណើត​​ជាថ្មី​ម្តងទៀត​ក្នុងពេល​បច្ចុប្បន្ន​នោះ​គឺមាន​តែមួយ​គឺ​នៅ​ថ្ងៃ​៧​មករា​ដែលជា​ការចាប់​កំណើត​ថ្មី​ជីវិត​ថ្មី​របស់​​ពលរដ្ឋ​កម្ពុជា យើង​មាន​គ្រប់​វិស័យ​ដោយមាន​ប្រមុខ​ដឹកនាំ​ដ៍​ឈ្លៀសវៃ​ក៍​ដូច​រដ្ឋាភិបាល​ស្របច្បាប់​នាពេល​បច្ចុប្បន្ន ៕

14355940_1762741770631052_48700604_n14355837_1762741767297719_1866854763_n14281471_1762741753964387_523641852_n14330966_1762741747297721_548499573_n14341409_1762741780631051_2085127075_n14348816_1762741757297720_2284996_n