ប្រជាពលរដ្ឋ​ខ្មែរ​​ទៅ​ចុះឈ្មោះ​បោះឆ្នោត​បានជិត​២​លាន​នាក់​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 September, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបញ្ជាក់​នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦​នេះ​ថា រយៈពេល​១២​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១ ដល់ ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ១,៨០១,០៩៩​នាក់​ហើយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។
​គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើង ហើយ​មាន​សិទ្ធិ ចុះឈ្មោះ​បោះឆ្នោត មាន​ចំនួន​ជាង​៩.៦​លាន​នាក់​៕

s466