អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​សង្កាត់​សាឡាង​រលត់​វិញ​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 September, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ នៅ​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក បាន​រលត់​ទាំងស្រុង​ហើយ​នៅ​ម៉ោង​៩ និង​៥០​នាទី ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា​នេះ បន្ទាប់ពី​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ជាមួយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាង​១០​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់​ជាច្រើន​រថយន្ត​។​
​យោងតាម​សេចក្តី​បាន​ឲ្យ​ដឹងថា គ្រោះ​អគ្គិភ័យ​នេះ បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​អស់ ៣​ល្វែង និង​១២​បន្ទប់ (​បន្ទប់​ជួល​) ព្រមទាំង​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ជាច្រើន​ផងដែរ​។ ចំណែក​មូលហេតុ​នៃ​ការឆេះ​នេះ​ត្រូវបាន គេ​សន្និដ្ឋាន​ជា​ជំ​ហ៊ាន​ដំបូង​ថា ដោយសារ​ទុស្សេ​ចរន្តអគ្គិសនី​។​
​គួរ​បញ្ជាក់ថា ករណី​អគ្គិភ័យ​នេះ បានកើត​ឡើង​នៅ​ម៉ោង ប្រមាណ​ជាង​៨​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៦​នេះ​៕

fn-2016-09-13-09-33-09-4fn-2016-09-13-09-33-09-5