មា​ជ សុវណ្ណារ៉ា ប្រកាស​ធ្វើ​កូដកម្ម​បង្អត់ អាហារ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 December, 2014 ក+ ក-

ភ្នំពេញ​៖​ខណៈ​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស មា​ជ សុវណ្ណារ៉ា នៅ​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៤ បាន​សរសេរ​លិខិត​ផ្ទាល់ដៃ​មួយ​ប្រកាស​ចេញពី​ពន្ធនាគារ​ព្រៃ​ស ធ្វើ​កូដកម្ម​បង្អត់អាហារ​រយៈ ពេល ៥​ថ្ងៃ នៅក្នុង​ពន្ធនាគារ​ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៤ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ខួប​៦៦​ឆ្នាំ​។​

លោក មា​ជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា ការធ្វើ​នេះ​ដើម្បី​ប្រឆាំងនឹង​និ​ទណ្ឌ​ភាព ( ភាគ​គ្មាន​ទោស​ពៃ ) នៅក្នុង​សង្គម​កម្ពុជា​។​

​លោក មា​ជ សុវណ្ណារ៉ា ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៤ ពាក់ព័ន្ធ​នឹង​បាតុកម្ម​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​ដែល​កើតមាន​អំពើហិង្សា​រវាង​បាតុករ និង​ក្រុម​សន្តិសុខ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤​។​

សភា​ស៊ើបសួរ​របស់​តុលាការ​សាលាឧទ្ធរណ៍ នឹង​បើកសវនាការ​លើ​បណ្តឹង​ឧទ្ធរណ៍ សុំ​នៅក្រៅ​ឃុំ​របស់លោក មា​ជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ផ្សព្វផ្សាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៤៕  K.

Untitled-1​               លោក មា​ជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​