ចាប់​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ម្នាក់ ​និង​ថ្នាំញៀន​ជាង​១​គីឡូក្រាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 September, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ជនជាតិ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿង នៃ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​មន្ដ្រី​គយ​ប្រចាំ​ព្រលានយន្ដហោះ​អន្តរជាតិ​ភ្នំពេញ ប​ចាប់ខ្លួន និង​ដកហូត​បាន​ថ្នាំញៀន កូ​កេ​អ៊ី​ន​ជាង​១​គីឡូក្រាម​។​
​អគ្គ​ស្នងការរង​នគរបាលជាតិ ទទួល​ផែន​គ្រឿងញៀន លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក ជី​តូ បាន​ឲ្យ​ដឹងថា មេខ្លោង​គ្រឿងញៀន ដែល​ឃាត់ខ្លួន​នេះ ឈ្មោះ Loupez Alviarez Adelys Paola អាយុ​២៣​ឆ្នាំ ភេទ​ស្រី ជនជាតិ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា កាន់​លិខិតឆ្លងដែន​លេខ​១៣៨៤២០៧០ ក្នុងនោះ​កម្លាំង​ជំនាញ ដកហូត​បាន ថ្នាំញៀន​ប្រភេទ​កូកាអ៊ីន ជាង​១​គីឡូក្រាម ដែល​ជនសង្ស័យ​នាំ​មកពី​ប្រទេស​ប្រេ​ស៊ី​ល ចូលមក​ចរាចរ​នៅ​កម្ពុជា​។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បញ្ជាក់ថា ក្រោយពី​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​នាំខ្លួន​ទៅ​សាកសួរ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

untitled-1fn-2016-09-14-09-44-08-1fn-2016-09-14-09-44-07-0