ប្រជាពលរដ្ឋខ្មែរជាង១,៩លាននាក់ហើយបានចុះឈ្មោះបោះឆ្នោត
រាជធានីភ្នំពេញ៖យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថា គិតមកដល់ម៉ោង៦,០០ល្ងាច ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ប្រជាពលរដ្ឋខ្មែរ បានចុះឈ្មោះបោះឆ្នោតបានចំនួន១,៩២៩,៣៦២នាក់ហើយ, ហើយកំពុងចុះឈ្មោះបន្តទៀត៕