Eric Dier បន្ត​កុងត្រា​ថ្មី​​ជាមួយ​មាន់​ខ្នាយ​មាស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 September, 2016 ក+ ក-

​បាល់ទាត់​៖​ខ្សែបម្រើ​កណ្តាល​កីឡាករ Eric Dier សម្រេចចិត្ត​បន្ត​កុងត្រា​ថ្មី​រយៈពេល​៥​ឆ្នាំ ជាមួយនិង​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspurs នេះ​មានន័យថា​កីឡាករ​រូបនេះ​នឹង​ស្នាក់នៅ​ជាមួយ​ក្រុម​មួយ​នេះ​រហូតដល់​ឆ្នាំ ២០២១​។​
​កីឡាករ​សញ្ជាតិ​អង់គ្លេស​វ័យ​២២​ឆ្នាំ​រូបនេះ បាន​ផ្ទេរ​ចេញពី​ក្រុម Sporting Lisbon មកកាន់ spurs កាលពី​ឆ្នាំ​២០១៤ ក្នុងតម្លៃ​ពលកម្ម​៤​លាន​ផោន នឹង​បាន​បង្ហាញខ្លួន ឲ្យ​មាន់​ខ្នាយ​មាស ៤​ប្រកួត​ដំបូង​នៅ​រដូវ​នេះ​ផងដែរ​។​
​គួរ​បញ្ជាក់ថា Dier បង្ហាញខ្លួន​លើកដំបូង​ឲ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​នៅ​ឆ្នាំ ២០១៥ ដោយ​រកបាន ២ គ្រាប់​ក្នុងការ​ប្រកួត ១២ ប្រកួត​របស់ខ្លួន​៕

dier_gen_730c