ខណៈ​ប្រជាកសិករ​កំពុង​ជួប​វិបត្តិ​តម្លៃ​ស្រូវ​ចុះថោក ធនាគារ​ស្រូវ​ប្រកា​សទិញ​ក្នុងតម្លៃ​៨៤០​រៀល​ក្នុង​មួយ​គីឡូក្រាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 September, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ក្រោយពី​ប្រជាកសិករ​មានការ​ត្អូញត្អែរ​ខ​ណះ​ដែល​ស្រូវ​សែន​ក្រអូប​កំពុងមាន​ការធ្លាក់ចុះ​តម្លៃ​យ៉ាង​កំ​ហុក​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៦ ឯកឧត្ដម​ច័ន្ទ សុផល អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​បាត់ដំបង និង លោក​ឧកញ៉ា ភួ ពុ​យ ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត និង​ជា​ប្រធាន​ធនាគារ​ស្រូវ​(​កម្ពុជា​)​ភីអិលស៊ី​បានប្រកាស​ប្រមូល​ទិញស្រូវ​ពី​ប្រជាកសិករ​ក្នុងតម្លៃ​៨៤០​រៀល​ស្មើ​៧​បាត​ក្នុង​មួយ​គីឡូក្រាម​។​
ប្រជាកសិករ​ក្នុង​ខេត្តបាត់ដំបង​ទាំងមូល​បាន​ត្អូញត្អែរថា តម្លៃ​ស្រូវ​សែន​ក្រអូប​នៅពេល​ប្រមូល​ផល​នេះ​កំពុងតែ​ត្រូវបាន​ធ្លាក់ចុះ​តម្លៃ​យ៉ាង​កំ​ហុក​ជា​រៀងរាល់ថ្ងៃ​ក្នុងតម្លៃ​រហូតដល់​១​គីឡូក្រាម​ស្មើ​៥​បាត បើ​ប្រៀបធៀប​ទៅ​និង​ឆ្នាំមុន​ខុស​តម្លៃ​គ្នា​ក្នុង​១​គុណ​២​ធ្វើអោយ​ពួកគាត់​បាក់​ទឹកចិត្ត​លេង​ចង់​ធ្វើស្រែ​តទៅទៀត​។
ពួកគាត់​បន្តទៀតថា ប្រជាកសិករ​ដែល​ចាប់យក​របរ​ធ្វើស្រែ​ទាំងអស់​ភាគច្រើន​សុ​ត​តែ​បាន​យកលុយ​អង្គការ​ទៅ​ទិញ​ពូជ និង​ជី ក្នុងតម្លៃ​ខ្ពស់ បើសិនជា​ពេល​ប្រមូល​ផល​ស្រូវ​បាន​មានការ​ធ្លាក់​តម្លៃ​បែបនេះ​ធ្វើអោយ​ពួកគាត់​បាក់​ទឹកចិត្ត​លែង​ចង់​ធ្វើ​តទៅទៀត​និង​បង្ខំ​ខ្លួន​ចំណាក់ស្រុក​។​
ឆ្លើយតប​ទៅនឹង​ការធ្លាក់ចុះ​តម្លៃ​ស្រូវ​សែន​ក្រអូប​យ៉ាង​កំ​ហុក​នេះ លោក​ឧកញ៉ា​ភួ ពុ​យ ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត និង​ជា​ប្រធាន​ធនាគារ​ស្រូវ​(​កម្ពុជា​)​ភីអិលស៊ី បានចេញ​ប្រកាស់​ជូនដំណឹង​ដល់​បងប្អូន​ប្រជាកសិករ​ទាំងអស់​ក្នុង​ខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ​ថា​ដោយមាន​កិច្ចសហការ​គាំទ្រ​ហិរញ្ញប្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​កាត់បន្ថយ និង​ទប់ស្កាត់​ការធ្លាក់ចុះ​នៃ​តម្លៃ​ស្រូវ​សែន​ក្រអូប​នៅពេលនេះ​ធនាគារ​ស្រូវ​សូម​ប្រកាស​ទិញស្រូវ​សែន​ក្រអូប​សោម​ក្នុងតម្លៃ​ចាប់ពី​៨៤០​រៀល​ស្មើរ​៧​បាត​ក្នុង​មួយ​គីឡូក្រាម​ពី​កសិករ​ផ្ទាល់​នៅ​និង​ស្រែ​។​
លោក​ឧកញ៉ា បន្ត​បញ្ជាក់ថា ការធ្លាក់ចុះ​នៃ​តម្លៃ​ស្រូវ​សែន​ក្រអូប​នៅពេលនេះ​មិនមែន​តែ​នៅ​កម្ពុជា​នោះទេ​សូម្បីតែ​ទីផ្សារ​សកលលោក​ក៍មាន​ការធ្លាក់ចុះ​គ្រប់​ប្រទេស​ផងដែរ​។​
លោក ច័ន្ទ សុផល ក្នុងឱកាស​នោះដែរ​សូម​ថ្លែងអំណរគុណ​យ៉ាងខ្លាំង​ដល់​ធនាគារ​ស្រូវ​(​កម្ពុជា​)​ភីអិលស៊ី​ដែល​បាន​យក ចិត្ត​ទុកដាក់​ទប់ស្កាត់​ការធ្លាក់ចុះ​នៃ​តម្លៃ​ស្រូវ​សែន​ក្រអូប​មិនអោយ​ធ្លាក់ចុះ​ក្រោម​តម្លៃ​៨៤០​រៀល​ស្មើរ​៧​បាត​ក្នុង​មួយ​គីឡូក្រាម​។
លោក​បន្តថា ក្នុងការ​រួមចំណែក​ទ​ប់​ស្កាត់​ការធ្លាក់ចុះ​នៃ​តម្លៃ​ស្រូវ​សែន​ក្រអូប​ទាន់ពេលវេលា​ពី​ធនាគារ​ស្រូវ​(​កម្ពុជា​)​ភីអិលស៊ី​នេះ​ជាការ​រួមចំណែក​មួយ​ក្នុង​លើកទឹកចិត្ត​ដល់​ប្រជាកសិករ​ដើម្បី​បន្តធ្វើ​ពូជស្រូវ​ធ្ងន់​តទៅទៀត​៕

14389876_1763995107172385_857887607_n14341521_1763995287172367_1993517454_n14355942_1763995217172374_663957646_n14384168_1763995230505706_1862235449_n14389680_1763995247172371_218957670_n14371813_1763995183839044_1339747818_n