ស្រវឹង​ចាប់​លោកយាយ​អាយុ​៨៦​ឆ្នាំ​រំលោភ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 September, 2016 ក+ ក-

ខេត្តកណ្តាល​៖​ករណី​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង បន្ទាប់ពី​មាន ស្ទាវ​ម្នាក់​ផឹក​ស្រវឹង​ឡើងក​បាន​ប៉ុនប៉ង​ចាប់​លោកយាយ​អាយុ​៨៦​ឆ្នាំ​រំលោភ​សេព​សន្ធ​វៈ ប៉ុន្តែ​ត្រូវបាន​ឃាត់ខ្លួន​ទាន់​។ ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ២៣ និង​០០​នាទី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ភូមិ​ល្វា​ទោង ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្ដាល ។​
​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជន​ដែល​ប៉ុនប៉ង​រំលោភ​សេព​សន្ធ​វៈ​លោកយាយ​នោះ​មានឈ្មោះ ប៊ុង ធឿន ភេទ​ប្រុស អាយុ​៣៨ ឆ្នាំមាន​ទីលំនៅ​ភូមិ​ព្រែក​ផ្អាវ ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ រីឯ​ជនរងគ្រោះ​ឈ្មោះ​ឌ​.​ស ភេទ​ស្រី អាយុ​៨៦​ឆ្នាំ មាន​ទីលំនៅ​សព្វថ្ងៃ​ភូមិ ល្វា​ទោង ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ កសិករ ។​
​ប្រជាពលរដ្ឋ​ក្នុងភូមិ​ល្វា​ទោង​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ជនសង្ស័យ​ឈ្មោះ ប៊ុង ធឿន បាន​ដើរ​មកពី​លិច​ផ្លូវ​ចូល​ភូមិ​ល្វា​ទោង ដោយ​សភាព​ស្រវឹង​ជោក លុះ​ពេល​ដើរ​មកដល់​ក្នុងភូមិ​អោយតែ ឃើញ​ក្មេងស្រីៗ​ក៏​ដេញចាប់ តែ​ត្រូវ​អ្នកភូមិ​ដេញ​វាយ​ពេលនោះ​ជនសង្ស័យ​ក៏​រត់​បាត់​នៅពេលនោះ​ទៅ ។ លុះ​រហូតដល់​ម៉ោង ២៣ និង​០០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល ជនសង្ស័យ​ខាងលើ​បាន​ចូលទៅ​ក្នុងផ្ទះ​ជនរងគ្រោះ​ក៏​ចាប់​ស្រាត​សា​រ៉ុង​ហើយ​ជនរងគ្រោះ​បាន​រើ​បំ​រ៉ា​ស់​ហើយ​ស្រែក​អោយ​អ្នកភូមិ​នៅក្បែរនោះ​ជួយ​។​ភ្លាម ៗ នោះ ជនសង្ស័យ​ក៏បាន​វាយ​ទៅលើ​ជនរងគ្រោះ​បណ្ដាលអោយ​រងរបួស​ជាច្រើន​កន្លែង បន្ទាប់មក​ប្រជាពលរដ្ឋ​ដែល​នៅក្បែរនោះ​បានឮ​សម្លេង​ស្រែក​អោយជួយ ពួកគាត់​ក៏​ចុះពីលើផ្ទះ​ទៅ​មើល​ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពុង​វាយ​ជនរងគ្រោះ​។ ឃើញ​ដូចនេះ​ពួកគាត់​ក៏​ចូលទៅ​ចាប់​ជនសង្ស័យ​ចងទុក​រួច រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្ដិ៍ ហើយ សមត្ថកិច្ច​ចុះមក​ភ្លាមៗ​រួច​នាំយក​ជនសង្ស័យ​បញ្ជូនមក​អធិការដ្ឋាន ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

14329942_573913766129898_9200927792120616516_n14333757_573913799463228_8526983865016161910_n