អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ឆ្លូង​ទៀតហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 September, 2016 ក+ ក-

ដោយ​៖​ប្រុ​ញ វិធិ​ន​
​ក្រចេះ​៖​ម៉ោង​ប្រមាណ​ជិត​៣​រសៀល ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៦​នេះ មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ​ពលរដ្ឋ​អស់​១​ខ្នង សល់​តែ​កាំជណ្តើរ រីឯ​ទ្រព្យសម្បត្តិ​ត្រូវ​ភ្លើង​លេប​ត្របាក់​ខ្ទិច​ម៉ត់ នៅ​ភូមិ​ហាន់ជ័យ ឃុំ​ហាន់ជ័យ ស្រុក​ឆ្លង ខេត្តក្រចេះ ខណៈ ពេលដែល​ម្ចាស់ផ្ទះ​ត្រូវ​ភ្លើង​ឆេះ​នៅ​ស្រុក​ស្នួល កាលពី​ថ្ងៃ​១៥​ខែសីហា ម្សិលមិញ កំពុង​ដង្ហោយ​រក​ជំនួយ​សង្គ្រោះ​និង​សុំ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ជួយ​សាង​សង់ផ្ទះ​សម្រាប់​ជូន​គាត់​ស្នាក់នៅ ។​
​ករណី​ខាងលើ មិនទាន់មាន របាយការណ៍​ណាមួយ​បញ្ជាក់​ពី​អាជ្ញាធរ និង​សមត្ថកិច្ច​ថា ការឆេះ​នោះ​គឺ​បណ្តាលមកពី​មូលហេតុ​អ្វី​នៅឡើយ​ទេ ។​ដោយឡែក​ការឆេះ​ខូចខាត ទ្រព្យសម្បត្តិ​ក៏​មិនទាន់​សន្និដ្ឋានថា​អស់​ប៉ុន្មាន​នោះដែរ​។​
​ភ្លាមៗ​ក្នុង​ហេតុការណ៍​ខាងលើ ក៏មាន​ការអន្តរាគមន៍​ពី​សំណាក់​ក្រុម​ពលរដ្ឋ និង​សមត្ថកិច្ច ជួយ​ដងទឹក​ស្រោច ពិសេស ក៏មាន​ការជួយ​បាញ់​ទឹក​ពន្លត់​ពី​ឡាន​ពន្លត់អគ្គីភ័យ​រប​ស់​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​ផងដែរ ប៉ុន្តែ​ក៏​មិនអាច​ជួ​យស​ង្រោះ​គ្រោះមហន្តរាយ​នោះឡើយ​។ ហើយ​ម្ចាស់ផ្ទះ​បាន​ត្រឹម​សម្លឹងមើល​កំទិច​ផេះផង់​ធ្យូង សំណល់​សល់​ពី​ភ្លើង​ឆេះ សម្រក់​ទឹកភ្នែក និង​ស្រែក​សូមឱ្យ​សប្បុរសជន​មេត្តាជួយ​ដល់​គ្រួសារ​ពួកគាត់​ផង​។​
​គូរ​រម្លឹក​ផងដែរ​ថា​បញ្ហា​ភ្លើង​ឆេះ​ផ្ទះ​នៅ​ខេត្តក្រចេះ ឧស្សាហ៍​កើតឡើង​ញឹកញាប់​ដោយសារ​ភ្លើង​ធូប​ទាន ផ្ទុះ​កំប៉ុង​ហ្គាស់ ហេតុនេះ​ពលរដ្ឋ​ខ្លួនឯង​ត្រូវ​បង្កើន​ការ ប្រុងប្រយ័ត្ន​ទ្វេ​រដង និង​ច្រើនជាង​ពេលកន្លងមក ជាពិសេស​ការអុច​ធូប ទាន និង​ប្តូរ​កំប៉ុង​ហ្គាស់​ពិនិត្យ​ឱ្យ​ត្រឹមត្រូវ ហើយ​ពេល​ចេញពីផ្ទះ​កុំ​ភ្លេច​បិទ​កុងតាក់​និង​បារ៉ែត​ភ្លើង​ផងដែរ​៕

14397399_1764128333825729_296155610_n14389760_1764128327159063_620870974_n14371893_1764128343825728_1059396857_n