ដោយ៖ប៉ែនសុផល
បាត់ដំបង៖លោក ស រដ្ឋា ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ស.ស.យ.ក បានអញ្ជើញជួបសំណេះសំណាល និងចែករង្វាន់ដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទេ្ទស A ចំនួន៣៤នាក់នៅសាលាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦។
ក្នុងកម្មវិធីនេះផងដែរក៏មានការចូលរួមពីលោក ច័ន្ទ សុផល អភិបាលខេត្ត លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរស្ថាប័ននានា មាតាបិតាសិស្ស សមាជិកសមាជិកា ស.ស.យ.ក ខេត្ត និងសិស្សដែលជាប់ចំណាត់ថ្នាក់់និរទេ្ទស A ចំនួន៣៤នាក់។
លោក ច័ន្ទ សុផល ជូនម្នាក់ៗ១លាន៣ម៉ឺនរៀល លោក ស រដ្ឋា ជូនកុំព្យូទ័រយួរដៃ១ឡ្រឿងនិងកាបូប១ លោក ខាន់ មាណេរ ជូនថវិកាម្នាក់១០ម៉ឺនរៀល និងពិសាបាយសាមគ្គី១ពេលផងដែរ
៕