សុខចិត្ត​ចាក់​ស្រូវ​ចោល មិន​ព្រម​លក់​ក្នុងតម្លៃ​ទាប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 September, 2016 ក+ ក-

ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​តាំងពី​វេលា​ម៉ោង​៩​ជាង​ព្រឹក រហូតដល់ ម៉ោង​១៤ និង​១៤​នាទី​រសៀល ថ្ងៃ​១៨ កញ្ញា ២០១៦​នេះ លោក​អភិបាលខេត្ត ចន្ទ សុផល​បាន​ចុះ​ទៅដល់​កន្លែង​កើត​ដោយមាន​ក្រុមប្រឹក្សា​ខេត្ត​និង​ភ្នាក់ងារ​ខាង​ធនាគា​ស្រូវ​ផងដែរ​ដើម្បី​ស្វែងរក​យុទ្ធ វិធី​ធ្វើ​ដំណោះស្រាយ ជាមួយ​ពលរដ្ឋ​នៅ​ឃុំ​ចំនួន​៣​កំពង់​ព្រៀង រាំង​កា​សី និង​ព្រៃតូច ស្រុក​សង្កែ ខេត្តបាត់ដំបង​។​
​ប្រជាពលរដ្ឋ​បាន​ដឹកស្រូវ​យកមក​ចាក់​លើផ្លូវ​ជាតិ​លេខ​៥​ដើម្បី​តវ៉ា​តំលៃ​ស្រូវ​ចុះថោក ដោយ​ក្រុម​ឈ្មួញកណ្តាល​បាន​បញ្ចុះតម្លៃ មិន​ស្របតាម​ខាង​ធនាគា​ស្រូវ​បានដាក់​កំណត់​ក្នុង​ការទិញ ស្រូវ​ប្រភេទ​សែន​ក្រអូប ជា​ស្រូវ​ប្រភេទ​លេខ ១​ក្នុងតម្លៃ​មួយ​បានដាក់ គឺ ទិញ​តាម​ភូមិ​ក្នុង​១​កី​ឡូ​ក្រាម​៨៤​រៀល និង​នៅ​ធនាគា​ស្រូវ​ក្នុង​១​កី​ឡូ​ក្រាម​៩០​រៀលកន្លែង​ធនាគា​ស្រូវ និង​ចំណែក​ស្រូវ​ស្ងួត​ក្នុង​១​កី​ឡូ​ក្រាម​១​ពាន់​រៀល​នៅតាម​ភូម រីឯ​ទិញ​នៅ​កន្លែង​ធនាគា​ស្រូវ​ក្នុង​១​កី​ឡូ​ក្រាម​១.៧០​រៀល​បន្ទាប់ពី​លោក​អភិបាលខេត្ត​បាន​សម្រុះសម្រួល​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​រួចមក​លោក​បាន​ទៅ​សម្រួល​ជាមួយនិង​តាម​រោង​ម៉ា​ស៊ិន​ក្នុង​តំបន់​នោះ​ឲ្យ​រួមសហការ​ណ៍​ជួយ​ទិញ​ផល​ស្រូវ​ដូច​រដ្ឋបាលខេត្ត​បានដាក់​ឲ្យ​ក្នុងតម្លៃ​ខាងលើ​នោះ​ស្រាបក៍​ដូចជា​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ជុំវិញ​ខេត្ត ដឹកនាំ​ដោយ ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត លោក​ព្រះរាជអាជ្ញារ នួន សាន ព្រមទាំង​តំណាង​ជាច្រើនរូប​ផ្សេងទៀត​ផងដែរ បាន​ចុះមក​ដល់ទី​តាំង​ស្វែងរក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​រហូតដល់​ទទួលបាន​លទ្ធផល ។​
​បើទោះជា​ប្រជាពលរដ្ឋ​មិន​សប្បាយចិត្ត​ខណៈ​តំលៃ​ស្រូវ​ពួកគាត់​កំពុង​ធ្លាក់​ថ្លៃ​ចុះថោក​ក្តី ក៍​ពួកគាត់​សូម​អរគុណ​ដល់ ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត លោក​ព្រះរាជអាជ្ញារ នួន សាន និង​មន្ត្រី​ពាក់ព័ន្ធ​ដែល​ខិតខំ​ស្វែងរក​ដំណោះស្រាយ​ជូន​ពួកគាត់​នាពេលនេះ​៕

14397909_1765246540380575_565539834_n14408734_1765246507047245_416587189_n14330863_1765246603713902_539724958_n14397271_1765246543713908_1113951341_n14429247_1765246610380568_222421024_n