រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ សាលាដំបូងរាជធាំនីភ្នំពេញបន្តបើកសវនាការជំនុំជម្រះលើសំណុំរឿងអ្នកស្រី ទេព វន្នី និងសកម្មជនបឹងកក់៣នាក់ផ្សេងទៀត ពាក់ព័ន្ធនឹងបទប្រមាថ និងប្រឆាំងអ្នករាជការសាធារណៈកាលពី៤ឆ្នាំមុន គ្រាដែលសាវនាការនេះដឹកនាំដោយ លោក លី សុខលេង ជាចៅក្រមជំនុំជម្រះ និងកញ្ញា វ៉ា សក្តា ជាតំណាងអយ្យការ។
គួរបញ្ជាក់ថា អ្នកស្រី ទេព វន្នី រួមទាំងស្ត្រីបឹងកក់មួយចំនួន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាថ្មីកាលពីខែសីហា ឆ្នាំ២០១៦ កន្លងទៅ ពាក់ព័ន្ធនឹងការធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដើម្បីតវ៉ាទាមទារឱ្យដោះលែងមន្ត្រីអាដហុក និងគ.ជ.ប។ ប៉ុន្តែសកម្មជនបឹងកក់ដទៃត្រូវបានតុលាការដោះលែងវិញ ដោយនៅសល់តែអ្នកស្រី ទេព វន្នី ប៉ុណ្ណោះដែលមានការជាប់ពាក់ព័ន្ធនឹងសំណុំរឿងចាស់៕