ខេត្តចំនួន៧អាចប្រឈមនឹងជំនន់ទឹកភ្លៀង
រាជធានីភ្នំពេញ៖ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១៦នេះ មានភ្លៀងបន្តធ្លាក់រាយប៉ាយស្ទើរទូទាំងប្រទេសពីធម្យមទៅច្រើន។ នេះបើយោងតាមសេចក្តីប្រកាសស្តីពីការព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម។
ប្រកាសព័ត៌មានដដែលបញ្ជាក់ថា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ អាចនឹងមានភ្លៀងធ្លាក់ច្រើនបណ្តាខេត្តមួយចំនួន ដូចជា ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ឧត្តរមានជ័យ សៀមរាប កំពង់ធំ និងខេត្តបន្ទាយមានជ័យ អាចប្រឈមនឹងជំនន់ទឹកភ្លៀង៕ សូមអានសេចក្តីប្រកាសរបស់ក្រសួងធនធានទឹកទាំងស្រុង៖