អ្នកស្រី ទេព វ​ន្នី និង​សកម្មជន​បឹងកក់​ត្រូវ​ផ្តន្ទាទោស​ដាក់​ព័ន្ធ​នាគារ​ម្នាក់ៗ​៦​ខែ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 September, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦ បានសម្រេច​ផ្ដន្ទាទោស​ស្ត្រី​បឹងកក់​៤​នាក់ ដាក់ពន្ធនាគារ​ក្នុង​ម្នាក់ៗ​៦​ខែ ដោយ​គ្មាន​ពិន័យ​ជា​ប្រាក់​ទេ ក្រោម​ការចោទប្រកាន់​ពីបទ «​ប្រមាថ​អ្នករាជការ​សាធារណៈ និង​បទ​ប្រឆាំងនឹង​អ្នករាជការ​សាធារណៈ មាន​ស្ថាន​ទម្ងន់ទោស​» តាម​មាត្រា ៥០២ និង​មាត្រា ៥០៤ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅមុខ​សាលា​រាជធានី​ភ្នំំ​ពេញ កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១១ ។​
​គួរ​បញ្ជាក់ថា ស្ត្រី​បឹងកក់​ទាំង​៤​នាក់​ឈ្មោះ ទេព វ​ន្នី បច្ចុប្បន្នកំពុង​ជាប់ពន្ធនាគារ និង​៣​នាក់​ទៀត​ឈ្មោះ បូ ឆវី ឈ្មោះ គង់ ចន្ថា និង ឈ្មោះ ហេង មុំ ។ ប៉ុន្តែ​ពេល​សវនាការ ស្ត្រី​ឈ្មោះ ហេង មុំ ពុំមាន​វត្តមាន​ទេ ។​សំណុំ​រឿងនេះ គឺ​សាលា​រាជធានី​ភ្នំពេញ ជាដើម​បណ្ដឹង​៕

fn-2016-09-19-07-51-38-0