រថយន្ត​២​គ្រឿង​បុកគ្នា​ផ្ទុះ​ឆេះ​មនុស្ស​៣​នាក់​ស្លាប់ និង​របួស​៤​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 September, 2016 ក+ ក-

ខេត្តកំពង់ធំ​៖​មនុស្ស​៣​នាក់ ស្លាប់​យ៉ាង​អាណោចអាធ័ម និង​៤​នាក់​ទៀត​រងរបួស​ធ្ងន់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​រវាង​រថយន្ត​២​គ្រឿង​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​។ ហេតុការណ៍​នេះ​កើតឡើង​យប់មិញ​ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៦ ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​
​មន្ត្រីនគរបាល​ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា រថយន្ត​មួយគ្រឿង​ម៉ាក​ទេសចរណ៍​ធន់​តូច និង​មួយគ្រឿង​ទៀត​ម៉ាក​សាំង​យ៉ុង​ដឹក​បន្លែ​។ លោក​បញ្ជាក់ថា មុនពេល​កើតហេតុ​រថយន្ត​សាំង​យ៉ុង​ដឹក​បន្លែ ធ្វើដំណើរ​ទិសដៅ​ចេញពី​កំពង់ធំ​ទៅ​សៀមរាប លុះដល់​ចំណុច​ឃុំ​ទ្រា ស្រាប់តែ​ទៅបុក​ជាមួយ​រថយន្ត​ប្រភេទ​ទេសចរណ៍​ធុន​តូច បណ្តាល​ឲ្យ​ផ្ទុះ​ឆេះ ហើយ​បណ្តាល​ឲ្យ​ជនរងគ្រោះ​៣​នាក់​ត្រូវ​ឆេះ​ស្លាប់​ក្នុង​រថយន្ត ខណ​:​ម្នាក់ទៀត​រងរបួស​ធ្ងន់​។ ដោយឡែក​អ្នកជិះរថយន្ត​សាំង​យ៉ុង​ដឹក​បន្លែ ៣​នាក់​ក៏​រងរបួស​ធ្ងន់​ផងដែរ​។​
​ទោះយ៉ាងណា​ក៏ដោយ​សមត្ថ​កិច្ច​មិនទាន់​បញ្ជាក់​ពី អត្តសញ្ញាណ​ជនរងគ្រោះ​នៅឡើយ​ទេ​៕

fn-2016-09-20-07-00-02-0fn-2016-09-20-06-59-55-1fn-2016-09-20-07-00-03-2fn-2016-09-20-07-00-03-1