បិទ​ភ្នែក​បន្តិច​យី​ឌុប​ដឹក​ជ្រូក​ធ្លាក់​ប្រឡាយ​ស្រែ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 September, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ងក់​លក់​មួយភាំង​យី​ឌុប​រ៉េ​ចង្កូត​ធ្លាក់​វាលស្រែ​បង្ករ​ឲ្យ​មាន​ភ្ញាក់ផ្អើល​មួយ​ករណី​នៅវេលា​ម៉ោង ១៦.៣០​នាទី ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៦ នៅលើ​ផ្លូវជាតិ​លេខ ៥៧B ស្ថិត​ក្នុងភូមិ ប៊ួ​រ ឃុំ ប៊ួ​រ ស្រុក​សំពៅ​លូន ខេត្ត បាត់ដំបង ។​
​ប្រភព​ដែល​នៅ​ជិត​និង​កន្លែង កើតហេតុ បានអោយដឹងថា គេ​ឃើញ​មាន​រថយន្ត​ប្រភេទ​យី​ឌុប ដឹក​ជ្រូក បើកបរ​ពី​កើ​តទៅ​លិច​ស្រុក​ប​វេ​ល​ទៅ​សំឡូត ក្នុង​ល្បឿន​លឿន​បាន​រ៉េ​ចង្កូត​ធ្លាក់ចូល​ប្រឡាយ​ស្រែ​
​បង្ករ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​ជុំវិញ​កន្លែងកើតហេតុ​តែ​ម្ដង ។​
​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង ដោយ តៃកុង​ងងុយដេក​រថយន្ត​យី​ឌុប ដឹក​ជ្រូក​មួយគ្រឿង​បាន​ធ្លាក់​ប្រឡាយ​ស្រែ​នេះ មិនបាន​ស្គាល់​អត្តសញ្ញាណ ដោយ​អ្នកបើកបរ ងងុយដេក​បាន​បង្ករ​ឲ្យ​រេ​ចង្កូត​ធ្លាក់​ផ្លូវ​នៅ​ចំ​ម្តុំ​ផ្លូវ​កោង​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ក៏​បណ្ដាលអោយ​រេ​ចង្កូត​ធ្លាក់​ចូលទៅក្នុង​ប្រឡាយ​ស្រែ​តែម្ដង​ក្នុង​ហេតុការណ៍​នេះ មិនបាន បង្ករ​ឲ្យ​មាន គ្រោះថ្នាក់​ដល់​ន​ណា​ម្នាក់​នោះឡើយ និង​មនុស្ស​ជិតខាង​នោះដែរ ។​
​ចំណែកឯ​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​សត្វ​ជ្រូក​រស់ នៅពេល​កើតហេតុ ភ្លាមៗ គេ​ឃើញ​មាន រថយន្ត​មួយគ្រឿង​មក​ទទួលយក​សត្វ​ជ្រូក ចេញទៅ ដោយ​បន្សល់ទុក​តែ​រថយន្ត ដែល​ជួប​ឧបត្តិហេតុ គ្រោះថ្នាក់​នោះ​នៅ​និង កន្លែង​ដែល​កើតហេតុ ។​
​លុះ​ដល់ពេល​ក្រោយមក​ក៏មាន​គ្រឿងចក្រ ម៉ៃ​ឃូ កាយ​ដី​មក​សន្ដោង ទាញយក​រថយន្ត​ឡើងមក​លើផ្លូវ វិញ​ដើម្បី​ជួយសង្គ្រោះ​ឡើងមក​លើផ្លូវ​ថ្នល់​វិញ​ដោយ​សុវត្ថិភាព​ក្នុង​ហេតុការណ៍​នេះ​ត្រូវបាន​គ្មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​បាន​ចុះទៅ​ធ្វើ​អន្តរាគមន៍​នោះឡើយ ៕

14429653_1765700520335177_327159718_n14409131_1765700493668513_1725613837_n14302760_1765700490335180_1749742841_n